សាលិខិតអបអរសាទរ
ឧត្តមសេនីយ៍ត្រី អៀងវ៉ាន់ឌី មេបញ្ជាការមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង
បានជូនសាអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ឆ្នាំ ជាថ្ងៃបង្កើតកងរាជអាវុធហត្ថ
ត្រូវនឹងថ្ងៃ ១៤.៧.១៩៩៣ ដែលមកទល់ពេលនេះថ្ងៃ ១៤.៧.២០២១។
យើងខ្ញុំឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌីមេបញ្ជាការកងរាជអាវុធហត្ថ ជាយោធិនទាំងអស់ នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង មានមោទកភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលដ៏ធំធេង និងការអភិវឌ្ឍន៍រីកចម្រើនយ៉ាងត្រច:ត្រចង់ ដែលកម្លាំងកងរាជអាវុធហត្ថយើងរួមគ្នាសម្រេចបានជោគជ័យ ក្រោមស្នាដៃដឹកនាំដ៏ឈ្លាសវៃ
និងបុិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ
មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សូមគោរពជូនពរជ័យសព្ទសាធុការ ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍មេបញ្ជាការរង ព្រមទាំងនាយ នាយរងកងរាជអាវុធហត្ថទាំងអស់ សូមមានសុខភាពល្អបរិបូរណ៌ មានថាមពលខ្លាំងខ្លា មានប្រាជ្ញាវាងវៃ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងសូមឱ្យជៀសផុតពីជំងឺសកល កូវីដ១៩ ទាំងអស់គ្នា៕
TNM