លោកស្រី ស្រូយ ចន្នី បានទទួលថវិកាគ្រប់ចំនូន ពីក្រុមហ៊ុន ឌិនស៊ីធី និងថាក្រុមហ៊ុន មិនមែនឆបោក នោះទេ

ភ្នំពេញ : ក្រោយពីបានសម្របសម្រួល និងបានយល់គ្នាទៅវិញ ទៅមក រវាងអតិថិជន និងតំណាង ក្រុមហ៊ុន ឌិន ស៊ីធី កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នោះ ។លោកស្រី ស្រូយ ចន្នីដែលបានទិញដីពីក្រុមហ៊ុនកាលពីដើមខែមករា ឆ្នាំ២០២១កន្លងទៅ បានយល់ព្រមទទួលប្រាក់ដើមមកវិញគ្រប់ចំនួនកាលពីរសៀលថ្ងៃដដែល ។ លោកស្រីបានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅព្រឹកថ្ងៃទី១៣ ខែកក្កដា នេះថា ដោយមានការយល់ច្រលំ រវាងលោកស្រី និងក្រុមហ៊ុន ទើបលោកស្រីឈានទៅដាក់ពាក្យបណ្តឹង តែក្រោយពីបានអង្គុយជជែកគ្នា ក៏ឈានដល់ការឯកភាពទទួលប្រាក់ដើមមកវិញ ។ លោកស្រីថា ក្រុមហ៊ុន មានការទទួលខុសត្រូវខ្ពស់ចំពោះអតិថិជន ពោលគឺ ក្រុមហ៊ុនពុំមានការឆបោក ចំពោះអតិថិជននោះឡើយ។

អត្ថបទដែលជាប់ទាក់ទង