រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជម្រុញឲ្យពន្លឿនក្នុងការស្វែងរកទិញឧបករណ៏ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ដើម្បីផ្តល់អោយទុកប្រើប្រាស់សម្រាប់មន្ត្រី និងអ្នកយកព័ត៌មាន ដែលត្រូវចុះទៅយកព័ត៌មាន ឬផលិតកម្មវិធីផ្សាយផ្សេងៗ
នៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ពិនិត្យពន្លឿនក្នុងការស្វែងរកទិញឧបករណ៏ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដើម្បីផ្តល់អោយអគ្គនាយកដ្ឋនទូរទស្សន៏ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងអគ្គនាយកដ្ឋានទីភ្នាក់ការសារព័ត៌មានកម្ពុជា ទុកប្រើប្រាស់សម្រាប់មន្ត្រី និងអ្នកយកព័ត៌មាន ដែលត្រូវចុះទៅយកព័ត៌មាន ឬផលិត កម្មវិធីផ្សាយផ្សេងៗ ។
ជាមួយនេះក៏ទុកសម្រាប់ប្រើប្រាស់ពិនិត្យ ចំពោះ វាគ្មិន និងភ្ញៀវ កិតិយស ដែលត្រូវបានគោរពអញ្ជើញមកចូលរួមក្នុងកម្មវិធី ធ្វើបទសំភាសន៏ នានានៅក្នុងស្ទីតយោផ្សាយ វិទ្យុ និងទូរទស្សន៏ ដើម្បីធ្វើការពិនិត្យរកមើលមេរោគកូវីដ-១៩ សម្រាប់ ជាការរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលលនៃជំងឺកូវីដ-១៩ ហើយធានាបាននូវនិរន្តភាព ក្នុងការផ្សព្វផ្សាយដើម្បីបំរើដល់ប្រជាពលរដ្ឋជាទស្សនិកជន និងអ្នកស្តាប់ទាំងអស់ទទួលព័ត៌មានគ្រប់ពេលវេលាដោយគ្មានការអាក់ខាន ។ ដោយ:ទទក