គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ពង្រឹងយន្ត ការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិផ្សេងៗ

ភ្នំពេញ÷គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ពង្រឹងយន្តការឆ្លើយតបគ្រោះ មហន្តរាយធម្មជាតិផ្សេងៗ ដើម្បីត្រៀមជួយអន្តរាគមន៍បន្តនៅពេលមានគ្រោះមហន្ត រាយដោយយថាហេតុជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមហន្ត

រាយ មានប្រសាសន៍ថា សម្រាប់កាត្រៀមបង្ការគ្រោះ មហន្តរាយ នឹងធ្វើការពិនិត្យលទ្ធភាពសកម្មភាពមួយចំនួន ដែលពាក់ព័ន្ធ មានដូចជា រៀប ចំវគ្គបណ្តុះបណ្តាលផ្សព្វ ផ្សាយ អំពីមូលដ្ឋានគ្រឹះ និងច្បាប់ស្តីពីការគ្រប់គ្រងគ្រោះ មហន្តរាយ ជូនដល់កងប្រតិ បត្តិការរុករក និងសង្គ្រោះ ដែលបង្កើតថ្មី ទាំង១០កង ។ ពង្រឹង និងពង្រីកការងារក្នុងប្រព័ន្ធព័ត៌មានគ្រប់គ្រងគ្រោះ មហន្តរាយ តាមរយៈកិច្ចសហ ការ និងទំនាក់ទំនងជាមួយភ្នាក់ងារសហប្រជាជាតិ អង្គ ការដៃគូ និងវិស័យឯកជន ដើម្បីធ្វើការផ្ដល់ព័ត៌មានជា មុនការកំណត់ទីតាំងនិងហេតុ ការណ៍គ្រោះមហន្តរាយ ដើម្បីធ្វើការសង្គ្រោះ និងឆ្លើយតប បានទាន់ពេលវេលានិងមាន ប្រសិទ្ធភាព។ ការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយ ដោយមានកិច្ច សហការជាមួយក្រសួងជំនាញនិងអង្គការដៃគូ។ ការអនុវត្តគម្រោង នឹងធ្វើការសម្របសម្រួលជាមួយមូល ដ្ឋានខេត្ត ដើម្បីបន្តការងារតាមផែនការដែលបានគ្រោងទុក។

បន្តធ្វើការបំពាក់នូវសម្ភារឧបករណ៍សង្គ្រោះ និងមធ្យោ បាយរបស់រាជរដ្ឋាភិបាលជូនដល់កងប្រតិបត្តិការរុករក និងសង្គ្រោះចំនួន៥។

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បន្តថា កន្លងមកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហ ការបញ្ជូនមន្ត្រីជំនាញ ដូចជាបានផ្ដល់នូវឧបករណ៍សម្ភារមួយចំនួន ដល់បញ្ជាការដ្ឋានអង្គរក្ស ដើម្បីម្ចាស់ការក្នុងការត្រៀមប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមានឡើង ជាយថា ហេតុ ក្នុងភូមិសាស្ត្រទទួល ខុសត្រូវរបស់អង្គភាព និងរង់ ចាំទទួលបទបញ្ជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង