សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យម្ចាស់យកសត្វតោមកចិញ្ចឹមក្នុងផ្ទះវិញ ដោយភ្ជាប់លក្ខខណ្ឌមួយចំនួន

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យម្ចាស់យកសត្វតោមកចិញ្ចឹមក្នុងផ្ទះវិញ ដោយភ្ជាប់លក្ខខណ្ឌមួយចំនួន ផងដែរ ។

យោងតាមហ្វេសប៊ុកផេករបស់ សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ សម្តេចមានប្រសាសន៍ថា «ក្រោយក្ដាប់បានរឿងសត្វតោ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មនិងបានឯកភាពគ្នាថា អនុញ្ញាតឲ្យម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខខណ្ឌ ម្ចាស់ត្រូវធ្វើទ្រុងឲ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះនិងអ្នករស់នៅជិតខាង»

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ ៕

  

អត្ថបទដែលជាប់ទាក់ទង