អ្នកលក់ចង់បានថ្លៃអ្នកទិញចងបានថោកសូមប្រធានច្រកជួយ
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋក្រុមអ្នករកស៊ីឆ្លងដែននិងឈ្មួញដឹកបន្លែផ្លែឈើបានត្អូញត្អែថា ចំពោះសេវាក្នុងការបង់លុយដូចជាច្រើនបន្តិចហើយក្នុងស្ថានភាពកូវីដ ១៩ វៃលុកសហគមន៍។ ច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍ដែលមានលោក ប៉ាង ឡេង ជាប្រធាន នាពេលនេះកំពង់មានទំនិញបន្លែផ្លែឈើត្រីសាច់ឆ្លងកាត់ ខាងភាគីវៀតណាមបាននាំចេញមកដាក់នៅព្រំដែនចំណុច(ស)លក់អោយក្រុមឈ្មួញ កម្ពុជាធ្វេីអជីវកម្មរកសុីតាមម៉ូតូរម៉ករថយន្តដឹកឆ្លងតាមស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងច្រកព្រំដែនទ្វេភាគីកម្ពុជាវៀតណាមមកចែកចាយតាមបណ្តាស្រុកខេត្តមួយចំនួន នឹងរាជធានីភ្នំពេញ។ ប្រភពឈ្មួញរកស៊ីតាមរម៉ក នឹង រថយន្តបានឲ្យដឹងថា ៖ ទំនិញដែលឆ្លងកាត់តាមច្រកព្រំខាងលេីមានឃេីញបន្លែផ្លែឈើត្រីសាច់ទឹកកក ចំពោះការបង់ប្រាក់ក្នុង១រម៉កផ្លែឈេីសរុប ៤២០០០៛ ម៉ឺនពីរពាន់រៀលអោយតែដឹកផ្លែឈើ បេីរម៉កម៉ូតូដឹកត្រីរាងធូរជាង រីឯរថយន្តសាំយ៉ុង ១៣០០០០៛ ដប់បីម៉ឺនរៀល ក្នុងនោះដែរក៏ខាងមន្រ្តីបានប្រាប់មកក្រុមរកសុីថា បាញ់ថ្នាំសម្លាប់មេរោគ២០០០៛ ខាងប៉ូលីស២០០០០៛ ខាងគយកូនចៅលោក ចាន់ ដារា២០០០០៛ ចំពោះម្ចាស់រថយន្តកែឆ្នៃដឹកទឹកកកហៅ(គោយន្ត)១០០០០៛ ផងដែរ រីឯគោក្របីទំនិញខ្លះចេញតាមស្លាបសងខាងដែលយេីងអាចហៅថាច្រករបៀង។ ក្នុងនេះដែរក្រុមឈ្មួញរកស៊ីយកទំនិញឆ្លងដែន នាថ្ងៃទី៤ខែកក្កដាឆ្នាំ២០២១បានផ្តល់បទសម្ភាសន៍មកTNM ពួកគាត់ក៏សំណូមពរសូមឱ្យប្រធានច្រក លោក ប៉ាង ឡេង នឹង គយប្រចាំច្រកមេត្តាជួយ បន្ធូរបន្ថយផងចុះ ពីព្រោះថាបច្ចុប្បន្នជីវភាពក៏ដូចជាការប្រកបរបររកស៊ីជួបបញ្ហាការលំបាកប្រឈមជំងឺឆ្លងកាចសាហាវ កូវីត ១៩ មានការភ័យខ្លាចណាស់ ហេីយក៏មិនពិបាកក្នុងការពិនិត្យមេីលទំនិញពួកគាត់ដែរ គឺនៅលេីគោកៗគ្មានលាក់បាំងអ្វីទេ៕ ដោយ : រស់ សាមឿនTNM