វីរ វរ ហើយ មេក្លោង ផ្កាយមួយ ងួន វិទូ នៅក្រសួងមហាផ្ទៃ និងប្រពន្ធ ឆោម សោភ័ណ្ឌី ត្រូវបានតុលាការ ចេញដីកាបង្កាប់ឪ្យចាប់ខ្លួន ហើយបក្ខពួកត្រូវដកខ្លួនជាបន្ទាន់ ជៀសវាងប្រឈមនិងផ្លូវច្បាប់ ដែលត្រូវចុះអនុវត្តឆាប់ៗនេះ
លោក ចៅក្រមសើបសួរ សេង លាង បានចេញដីកាបង្គាប់អោយចាប់ខ្លួន២នាក់ប្តីប្រពន្ធ ១ ឈ្មោះ ងួន វិទូ និង លោកស្រី ឆោម សោភ័ណ្ឌី ពីបទ រំលោភសិទ្ធិអ្នកកាន់កាប់អចលនវត្ថុដោយចេតនា និងហឹង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ដែលប្រព្រឹត្តនៅចំណុចភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាបទល្មើសព្រហ្មទណ្ឌមានចែងអោយផ្តន្នាទោសតាមមាត្រា២៤៨និងមាត្រា២៥៣ នៃច្បាប់ភូមិបាល។ បើយោងតាមប្រភពច្បាស់ការពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលអង្គភាពTNM ទទួលបានកាលពីព្រឹកមិញនេះថា កាលពីកន្លងទៅថ្មីនេះ មានដីកាបញ្ជូន ចូលមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានរហូតដល់២ដីកាឯនោះដែលបញ្ជាដល់កងកម្លាំងសាធារណៈ មន្រ្តីនគរបាលយុត្តិធម៌ អោយចាប់ខ្លួនមេក្លោងផ្កាយមួយ ងួន វិទូ និង ឆោម សោភ័ណ្ឌី ជាពិសេសជាងនេះទៅទៀតគឺបក្ខពួកទាំងអស់ត្រូវដកខ្លួនជាបន្ទាន់ បើមិនចង់ប្រឈមនិងផ្លូវច្បាប់។ ក្នុងនោះដែរ ម្ចាស់ដីឈ្មោះ ស៊ឹម ស៊ីង បានប្រាប់អ្នកយកព័ត៌មានTNMថា បានកាន់កាប់ដីនេះតាំងពីឆ្នាំ២០០៥ ហើយបានទទួលស្គាល់ពីអាជ្ញាធរស្របច្បាប់ត្រឹមត្រូវ………ចាក់សម្លេងម្ចាស់ដី…………. ដោយឡែកថ្មីៗនេះពួកគាត់ដែលធ្វើអំពើមិនគាប់បីនេះហើយ ដែលត្រូវតុលាការចេញ ដីការបង្គាប់ឳ្យចាប់ខ្លួនលេខ២៨៥ និង២៨៦ ចុះនៅថ្ងៃទី១៦ ខែមិនា នេះ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវអោយចាប់ខ្លួនលោកផ្កាយមួយ ងួន វិទូ ដែលជាមន្រ្តីនៅក្រសួងមហាផ្ទៃ និងភរិយា ឈ្មោះ ឆោម សោភ័ណ្ឌី ម្យ៉ាងវិញទៀតលោក ស៊ឹម ស៊ីង ដែលជាម្ចាស់ដីស្របច្បាប់ត្រូវបន្តអនុវត្តផ្លូវច្បាប់ តាមចាប់បក្ខពួកមួយចំនួនទៀត បើមិនដកខ្លួនចេញទេនោះ។ ជាចុងក្រោយលោក ស៊ឹម ស៊ីង ក៏ដូចជាអង្គភាពសារព័ត៌មាន សូមសំណូមពរដល់ប្រជាពលរដ្ឋនិងបក្ខពួកដែលបានចាញ់បោកនៃការសន្យារបស់លោកផ្កាយមួយ ងួន វិទូ ដែលជាមន្រ្តីនៅក្រសួងមហាផ្ទៃ និងភរិយា ឈ្មោះ ឆោម សោភ័ណ្ឌី ដកខ្លួនចេញបើមិនមែនជាដីរបស់យើងកាន់កាប់ ជៀសវាងនិងកុំអោយមានការប្រើអំពើហឹង្សាបែបនេះទៅទៀតនិងអាចប្រឈមផ្លូវច្បាប់។ ម្យ៉ាងវិញទៀតទូរទស្សន៍អនឡាញTNM មិនអាចសុំការបភ្លឺពីមន្រ្តីមូលដ្ឋាននិងអ្នកនាំពាក្យក្រសួងមហាផ្ទៃ ជុំវិញករណីនេះបានទេ។ អត្ថបទ៖ កែវ រដ្ឋា ប្រចាំ ខេត្តកណ្តាល កៀន ស្វាយ