ក្រុមសមាគមអ្នកច្បាប់មរតកអ្នកច្បាប់ខ្មែរ ប្រគល់អំណោយជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់ជាការចូលរួមចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម
នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួប និង ទទួលអំណោយជាស្បៀងអាហារ និងថ្នាំពេទ្យ ពីក្រុមសមាគមអ្នកច្បាប់មរតកអ្នកច្បាប់ខ្មែរ តំណាងដោយបណ្ឌិត យ៉ាង សុវិជ្ជា ដឹកនាំដោយ ឯកឧត្តម សុខ ចាន់ភក្តី អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ។
នៅក្នុងឱកាសនោះ ឯកឧត្តម សុខ ចាន់ភក្តី រួមទាំង ក្រុមការងារ សមាគមអ្នកច្បាប់ មរតកអ្នកច្បាប់ខ្មែរ បានរាយការណ៍ជម្រាបជូនពីកិច្ចការមួយចំនួន ដែលក្រុមមេធាវីស្មគ្រ័ចិត្ត បានធ្វើក្នុងរយះពេលកន្លងមកនេះ ហើយក៏មានបំណងចង់ចូលរួមជួយក្នុងកិច្ចការងារពាក់ ពន្ធ័ផ្នែកច្បាប់ជាមួយក្រសួងព័ត៌មាន។ សម្រាប់ការដែលក្រុម សមាគមអ្នកច្បាប់មរតកអ្នក ច្បាប់ខ្មែរនាំយក នូវអំណោយជាគ្រឿងឧបភោគបរិភោគ មានអង្អរ មី ទឹកសុទ្ឋ និងសំភារ: បង្ការការពារជំងឺកូវីដ-១៩ ជាម៉ាស់ រួមមាន អាកុល និងថ្នាំពេទ្យមួយចំនួន យកមកប្រគល់ជូន ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ នាឱកាសនេះ គឺទុកសម្រាប់ជាការចូលរួមចែកជូនបងប្អូន ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងការអរគុណចំពោះ ក្រុមការងារ សមាគម អ្នកច្បាប់ មរតកអ្នកច្បាប់ខ្មែរ ក៏ដូចជា ឯកឧត្តម សុខ ចាន់ភក្តី ដែលបានរួមគ្នា នាំយកនូវ អំណោយទាំងនេះ យកមកប្រគលើជូន ស្របពេលដែល ក្រុមការងារក្រសួងព័ត៌មាន បាន កំពុងចាត់ចែង នាំយកនូវស្បៀងអាហារ និងសំភារ:ប្រើប្រាស់ជាបន្តបន្ទាប់យកទៅប្រគល់ជូន ដល់អាជ្ញាធរដែនដីស្រុកកោះសូទិន ទុកសម្រាប់បែងចែកដល់គ្រួសារណា ដែលពាក់ពន្ធ័ និង អ្នកកើតជំងឺកូវីដ ហើយធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះនីមួយៗ៕ អត្ថបទ-រូបភាព: ទទក