ស្លាប់មនុស្ស២នាក់ក្នុងក្រុងស្ទឹងត្រែង រួចឃាតករដៃឆៅបាញ់ផ្តាច់ជិវីតខ្លួនតាមក្រោយក្នុងក្រុងស្ទឹងត្រែងពេលដឹងរឿងទៅការពិតអញ្ចឹងសោះ

 

(update)ខេត្តស្ទឹងត្រែងៈ ករណីបាញ់សម្លាប់គ្នាយ៉ាងព្រៃផ្សៃនៅកណ្តាលក្រុងស្ទឹងត្រែងបណ្ដាលឲ្យស្លាប់មនុស្ស២នាក់ រួចឃាតករដៃឆៅបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ដល់ពេលទេដឹងរឿងពិតប្រាកដទៅកើតមកពីបញ្ហាអញ្ចឹងសោះ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៤និង ៤៨នាទីល្ងាច ថ្ងៃទី ២៥ ខែមិថុនាឆ្នាំ២០២១ នៅត្រង់ចំណុចខាងកើតឈៀងខាងជើងផ្សារសាមគ្គីស្ទឹងត្រែងខាងមុខធនាគារកាណាឌីយ៉ាស្ថិតនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង ។ សមត្ថកិច្ចបានឲ្យដឹងថា ស្រីរងគ្រោះមានឈ្មោះសឿនចាន់ណារី ២១ឆ្នាំ មានមុខរបរលក់ដូរសត្វព្រៃនៅផ្សារសាមគ្គីខេត្តស្ទឹងត្រែង រស់នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង ។ ចំណែកឃាតករដៃឆៅដែលជាជនល្មើសមានឈ្មោះ មាស សារំុ ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិ ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត បានបាញ់សម្លាប់ជនរងគ្រោះដោយកាំភ្លើងខ្លីម៉ាកឡុក ពណ៌ខ្មៅ បាញ់ត្រូវត្រង់ក្បាលជនរងគ្រោះមួយគ្រាប់ ហ្នឹងបាញ់សម្លាប់ខ្លួនឯងត្រូវត្រង់ក្បាលមួយគ្រាប់ដូចគ្នា។ សមត្ថកិច្ចបានប្រាប់ដឹងទៀតថា មូលហេតុដែលបណ្ដាលឲ្យឃាតករដៃឆៅបាញ់សម្លាប់ផ្ដាច់យកជីវិតទាំងពីរនាក់ដូច្នេះ កើតឡើងពីរឿងរ៉ាវស្នេហាត្រីកោណ។ ដោយអ្នកទាំងពីរធ្លាប់មានការទំនាក់ទំនងស្រលាញ់គ្នាតាមបណ្ដាញសង្គម មួយរយៈពេលហើយ តែក្រោយមក ម្ដាយខាងស្ត្រីរងគ្រោះនោះក៏បានឲ្យនាងរៀបការជាអ្នកដទៃផ្សេងទៀត ដែលជាអ្នកលក់ដូរនៅជិតគ្នាក្នុងផ្សារសាមគ្គីស្ទឹងត្រែង។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីរជនល្មើសទទួលបានដំណឹងឮថា សង្សាររបស់ខ្លួនជិតដល់ថ្ងៃចូលរោងការ ជាមួយនឹងអ្នកថ្មី គេក៏បានធ្វើដំណើរចេញពីខេត្តកំពត មកដល់ខេត្តស្ទឹងត្រែងបានដេកស្នាក់នៅផ្ទះសំណាក់មួយកន្លែង ស្ថិតនៅក្នុងក្រុងស្ទឹងត្រែង លុះដល់ល្ងាច ថ្ងៃទី ២៥ ខែមិថុនានេះ ឃាតករដៃឆៅរូបនេះក៏បានធ្វើសកម្មភាព បាញ់សម្លាប់ស្ត្រីរងគ្រោះនោះ នៅក្នុងចំណោមមនុស្សជាច្រើននាក់នៅផ្សារសាមគ្គីខេត្តស្ទឹងត្រែងតែម្ដង រួចហើយក៏បាញ់ផ្ដាច់ជីវិតខ្លួនឯងតាមក្រោយបន្ត ។ ដោយឡែកកាំភ្លើងខ្លីម៉ាកឡុកមួយដើម ដែលឃាតករដៃឆៅបានយកមកធ្វើសកម្មភាពបាញ់សម្លាប់ស្ត្រីរងគ្រោះខាងលើនោះ ពោលគឺនៅមិនទាន់បានដឹងថាបានមកពីណាឲ្យបានពិតប្រាកដនៅឡើយទេ ។ បច្ចុប្បន្នសពនារីរងគ្រោះ ក្រោយពីបានខាងប៉ូលីសបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ធ្វើកោសល្យវិច័យរួចហើយ បានប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី រីឯសាកសពជនល្មើស បានយកទៅរក្សាទុកនៅសាលាតម្កល់សព រងចាំមើលសាច់ញាតិមកទទួលយកទៅធ្វើបុណ្យឱ្យតាមប្រពៃណី ។ (ដោយសហការី tnm ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង