ឯកឧត្តមអភិបាលខេត្ត អញ្ជើញទទួលគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួន ពី សប្បុរសជន ដើម្បីចូលរួមសកម្មភាពយុទ្ធនាការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងបង្ការការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋានខេត្តតាកែវ
តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្ត នៅព្រឹកថ្ងៃសៅរ៍ ២ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួន ពី លោក លៀម ឃាង (ចុងភៅ ហៅ ប៉ាគីម) និងលោកស្រី ព្រមទាំង កូនស្រី លៀម ឆាយគីម និងស្វាមី នៅភូមិថ្នល់បែក សង្កាត់រកាក្នុង ក្រុងដូនកែវ បានចូលរួមឧបត្ថម្ភ អង្ករ ១តោន មីម៉ាម៉ា ១០០កេស ត្រីខ ១០០យួរ ទឹកត្រី ១០០យួរ ទឹកបរិសុទ្ធ វីតាល់ ១០០កេស ដើម្បីចូលរួមសកម្មភាពយុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ការការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋានខេត្តតាកែវ។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏សូមថ្លែងអំណរគុណ ដល់លោក លៀម ឃាង (ចុងភៅ ហៅ ប៉ាគីម) និងលោកស្រី ព្រមទាំង កូនស្រី លៀម ឆាយគីម និងស្វាមី ដែលបាននាំយកនូវគ្រឿងឧបភោគមួយចំនួនធំ ប្រគល់ជូនរដ្ឋបាលខេត្តនាពេលនេះ គឺជាការចូលរួមចំណែកដ៏មានសារសំខាន់ ក្នុងគ្រា ដែលរដ្ឋបាល កំពុងប្រយុទ្ធ ប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តតាកែវ ហើយតារយៈការផ្តល់អំណោយទាំងនេះដល់រដ្ឋបាលខេត្ត រដ្ឋបាលខេត្តនឹងបន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតនិងរងផលប៉ះពាល់ដោយសារកូវីដ១៩៕