ក្រុមការងារចម្រុះចុះពិនិត្យ​ទីតាំងដី​ដែលប្រជពលរដ្ឋស្នេីសុំបង្កបង្កេីនផលលេីដីស្រែដែលធ្លាប់ប្រេីប្រាស់​ និងកាន់កាប់នៅតំបន់ព្រៃទទឹងដស្ថិតនៅក្នុងគម្រោងបង្កេីតព្រៃសហគមន៍របស់រដ្ឋបាលឃុំក្លាំងហាយ

នាព្រឹកថ្ងៃពុធ​ ១៤កេីត​ ខែបឋមសាឍ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៥​ ត្រូវនឹងថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ២០២១​ ក្រុមការងារចម្រុះរដ្ឋបាលខេត្តសៀមរាប​ បានចុះពិនិត្យ​ទីតាំងដី និងបានប្រជុំពិភាក្សាករណីស្នេីសុំបង្កបង្កេីនផលលេីដីស្រែដែលធ្លាប់ប្រេីប្រាស់​ និងកាន់កាប់នៅតំបន់ព្រៃទទឹងរបស់ប្រជាពលរដ្ឋនៅភូមិស្លែងតាវេត​ ភូមិស្លែងគង់​ ភូមិល្បេីក​ ភូមិក្លាំងហាយ​ ភូមិសំរោង​ ភូមិជ្រោយនាងងួន​ ភូមិកំពង់ថ្កូវ​ ឃុំក្លាំងហាយ​ ស្រុកស្រីស្នំ​ ខេត្តសៀមរាប​ ដែលស្ថិតនៅក្នុងគម្រោងបង្កេីតព្រៃសហគមន៍របស់រដ្ឋបាលឃុំក្លាំងហាយ​ ដឹកនាំដោយលោក​ ង៉ាន់​ ភិរុណ​ អភិបាលរងខេត្ត​ តំណាងឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណះអភិបាលខេត្តសៀមរាប​ ដែលមានការអញ្ជេីញចូលរួមពីលោក​ នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត​ លោក​ ប្រធានក្រុមប្រឹក្សាស្រុក​ លោក​ អភិបាលស្រុក​ តំណាងមន្ទីរបរិស្ថានខេត្ត​ មន្ទីរធនធានទឹក​ និងឧតុនិយមខេត្ត​ មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្ត​ លោក​ នាយខណ្ឌរដ្ឋបាលព្រៃឈេីសៀមរាប​ អាជ្ញាធរឃុំ​ ភូមិ​ និងមន្រ្តីជំនាញពាក់ព័ន្ធ។ ក្រុមការងារ​ចម្រុះបានចុះពិនិត្យទីតាំងដីដែលស្នេីសុំបង្កបង្កេីនផល​ ការអាស្រ័យផល​ និងការប្រេីប្រាស់ដីជាក់ស្តែង​ ដេីម្បីពិនិត្យលទ្ធភាពក្នុងការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដែលបានបង្កបង្កើនផលកន្លងមក។ បន្ទាប់ពីបានចុះពិនិត្យទីតាំងរួចមក​ ក្រុមការងារបានពិនិត្យឃេីញថាប្រជាពលរដ្ឋដែលបានកាន់កាប់​ និងអាស្រ័យផលលេីទីតាំងដីនោះ ជាដីគម្របព្រៃឈេីឆ្នាំ២០០២​ ដោយពិនិត្យឃើញដូចនេះ​ ក្រុមការងារក៏បានធ្វេីការណែនាំដល់ប្រជាពលរដ្ឋឲ្យបញ្ឈប់ការកាប់រុករាន​ទន្រ្ទានដីព្រៃ​ឈេីដែលនៅសេសសល់បន្តទៀត ហើយបែមកចូលរួមការពារ​ និងថែរក្សាព្រៃឈេី​ទាំងនោះ ដេីម្បីទុកជាប្រយោជន៍សាធារណៈ​ ជាពិសេសបងប្អូនប្រជាពលរដ្ឋអាចទាញយកផលអនុផល​ និងសារះប្រយោជន៍ជាច្រេីនពីសហគមន៍ព្រៃឈេីនេះដោយស្របច្បាប់។ ម្យ៉ាងវិញទៀត បើបងប្អូនបន្តកាប់ទន្ទ្រាន​ បងប្អូនបានផលប្រយោជន៍តែមួយពេល ហើយថែមទាំងមានទោសទៀតផង ប៉ុន្តែបើបងប្អូនចូលរួមទប់ស្កាត់​ និងថែរក្សាវិញបងប្អូននឹងទទួលបានផលប្រយោជ៍ជាច្រើនពីព្រៃទាំងនោះហើយស្របច្បាប់ថែមទៀត។ ទន្ទឹមនឹងនេះ លោក អភិបាលរងខេត្ត​ ក៏បានណែនាំដល់អាជ្ញាធរទាំងអស់មិនត្រូវសហការជាមួយជនល្មើសណាម្នាក់ឡើយ តែត្រូវចាប់ជនល្មើសទាំងនោះអោយខាងតែបាន​ ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង