ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជសារ ក្នុងឱកាសការបើកសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦

ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១–

ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជសារមួយច្បាប់ សម្រាប់ការបើកសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦។

សម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅថ្ងៃនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិការរដ្ឋសភា ប្រមាណ៨២រូប រួមទាំងតំណាងរាជរដ្ឋាភិបាលដែលពាក់ព័ន្ធជាច្រើនផងដែរ។

គួរបញ្ជាក់ផងដែរថា របៀបវារៈនៃកិច្ចប្រជុំពេញអង្គនេះ មានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ បេក្ខជនប្រធានគ.ជ.បថ្មី លោកប្រាជ្ញ ចន្ទ, ការបោះឆ្នោតជ្រើសតាំងសមាជិកសភា២រូប រួមទាំងការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់មួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង