ម្ដាយទៅធ្វើការឆ្ងាយទុកកូនផ្ញើនឹងជីដូនត្រូវបានលង់ទឹកស្លាប់
នៅថ្ងៃអង្គារ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១ *ស្តីពី ករណី:លុងទឹកក្នុងរណ្តៅជីកដាក់លូបង្គន់(បណ្តាលអោយស្លាប់) *កើតហេតុថ្ងៃទី២២•០៦•២០២១ វេលាម៉ោង១៥និង៣០នាទី *ចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ *ជនរងគ្រោះចំនួន០២នាក់(ស្លាប់) ១-ឈ្មោះសុីម គុជនីម ភេទស្រី អាយុ៧ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស ២-ឈ្មោះសុីម គុជលៀង ភេទប្រុសអាយុ៤ឆ្នាំជនជាតិខ្មែរ ទាំងពីរនាក់ត្រូវជាបងប្អូនបង្កើត មានទីលំនៅភូមិឃុំកើតហេតុ *សភាពនៃរឿងហេតុ: តាមរយះការបំភ្លឺពីឈ្មោះឌុច ប៉ុកភេទស្រីអាយុ៥៥ឆ្នាំមានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល(ត្រូវជាជីដូនជនរងគ្រោះ)បានបំភ្លឺអោយដឹងថា÷នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើមានភ្លៀងធ្លាក់មួយមេយ៉ាងធំជនរងគ្រោះពីរនាក់បងប្អូនបានទៅលេងទឹកភ្លៀងនៅខាងក្រោយផ្ទះចំណែកខ្លួនជាជីដូនក៏មិនចាប់អារម្មណ៍នៅរវល់ដងទឹកដាក់ពាង ក្រោមពេលភ្លៀងរាំងក៏មិនឃើញចៅ(ជនរងគ្រោះ)ខ្លូនក៏បានដើររកស្រាប់តែប្រទះឃើញចៅជាជនរងគ្រោះទាំងពីរលុងទឹករណ្តៅដីជីកដាក់លូបង្គុននៅខាងក្រោយផ្ទះស្លាប់។ *សូមបញ្ចាក់:ជនរងគ្រោះទាំងពីរឪពុកម្តាយបានចេញទៅធ្វើការឆ្ងាយបាត់យប់បានត្រឡប់មកដល់ផ្ទះវិញដោយទុកអោយជីដូនជាអ្នកមើលថែ។ ក្រោយពីទទួលបានពត៍មានភ្លាមកំលាំងប៉ុស្តិ៍សហការណ៍ជាមួយកំលាំងជំនាញបច្ចេកទេសស្រុកកៀនស្វាយ អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យនិងក្រុមគ្រួសារជនរងគ្រោះបានចុះដល់ចំណុចកើតហេតុ ពិនិត្យសាកសពជនរងគ្រោះឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារលុងទឹកប្រាកដមែនហើយក្រុមគ្រួសារបានទទួលស្គាល់។ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។