ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលអំណោយរបស់ ក្រុមហ៊ុន RMA Group ជូនដល់វិទ្យាស្ថាន

នាថ្ងៃអង្គារ ១៣កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅទីតាំងវិទ្យាស្ថានផ្ទាល់ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នឹងអមដំណើរដោយ លោក នាយករងវិទ្យាស្ថាន និង លោកស្រី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ បានទទួលជួបជាមួយតំណាងក្រុមហ៊ុន RMA Group និងទទួលអំណោយជាធុងសម្រាម ចំនួន ៣០ធុង ដើម្បីដាក់ប្រើប្រាស់នៅក្នុងបរិវេណវិទ្យាស្ថាន និងក្រសួងទាំងមូលផងដែរ។
សូមជម្រាបជូនថា៖ ការចូលរួមឧបត្តម្ភជាអំណោយនេះ គឺធ្វើឡើងដើម្បីចូលរួមការពារបរិស្ថានឲ្យមានសោភ័ណ្ឌភាពល្អ និងមានអនាម័យខ្ពស់ ដែលនាំមកនូវសុខមាលភាពដល់មនុស្សទូទៅ និងសង្គមជាតិយើង។
ឯកឧត្តមនាយកវិទ្យាស្ថាន បានមានប្រសាសន៍ថ្លែងអំណរគុណជូនដល់ ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group ដែលបានជួយឧបត្តម្ភជាអំណោយនេះដល់វិទ្យាស្ថាន នឹងសង្ឃឹមថានឹងបន្តកិច្ចសហប្រតិបត្តិការល្អ និងយូរអង្វែងបន្តទៅមុខទៀត។
អត្ថបទដែលជាប់ទាក់ទង