អីយ៉ា សូមអបអរសាទរ លោក ស្រី ចំរើន និងលោកស្រី អេង សំបូរ បានទិញគំរោងអភិវឌ្ឍន៍លំនៅដ្ឋានចំនួន២គំរោងពីបុរី ប៊ុនថេង សន នៅទីរួមខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ

 

(ភ្នំពេញ)៖ លោក ស្រី ចំរើន បានថ្លែងថាក្រោមការដឹកនាំ ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងស្ថេរភាពនយោបាយ នឹងការវិនយោគ អភិវឌ្ឍន៍ ឥតឈប់ឈរ ដូចបានឃើញសព្វថ្ងៃនេះ ដូចនេះដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យក៏ដូចជា បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ មានជីវិភាពមធ្យម និងជាពិសេស មន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋគ្រប់ស្រទាបវណ្ណៈ ទទួលបាននៅគេហដ្ឋានផ្ទាល់ខ្លួន លោកបាន និងលោកស្រី បានទិញគំរោងផ្ទះល្វែងចំនួន២ គំរោងនឹងមានកម្មវិធីផ្តល់ជូនពិសេសផងដែរ សម្រាប់ការកក់ និងបង់ផ្តាច់។

សម្រាប់គំរោងទាំង២ ដែលលោកបានចូលហ៊ុនជាមួយលោកស្រី អេង សំបូរ នេះគឺក្នុងគោលបំណង បន្តការអភិវឌ្ឍន៍លំនៅដ្ឋាន ហើយគំរោងទាំង២ទីតាំងនេះ បាននឹងកំពុងដំណើរការសាងសង់ បានមួយចំនួនហើយ។

គំរោងទី១ គឺនៅទីរួមក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងដែលបាននឹងកំពុងសាងសង់ បានប្រមាណ ២០% មានចំនួន៦២ល្វែង។

គំរោងទី២ ស្ថិតនៅចោមចៅ ៣ រាជធានីភ្នំពេញដែលបាននឹងកំពុងសាងសង់បានប្រមាណ៦០% មានចំនួន១០០ល្វែង។

លោកនឹងបន្តទិញគំរោងក៏ដូចជាបង្កើតគំរោងអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើនទៀត ដោយសហការចូលហ៊ុន ជាមួយដៃគូរអ្នកវិនិយោគបរទេស និងកម្ពុជាបន្តការវិនិយោគវិស័យអចលនទ្រព្យនេះ៕

 

  
អត្ថបទដែលជាប់ទាក់ទង