គិតត្រឹមថ្ងៃនេះ ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា១០លាន ៦សែនដុល្លារ ជូនរាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩

យោងតាមការផ្សាយចេញពីទំព័រហ្វេសប៊ុកផ្លូវរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០ ដល់ទល់នឹងពេលនេះក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគថវិកាប្រមាណ១០លាន ៦សែនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាលនៃមេរោគកូវីដ-១៩។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃម្សិលមិញក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសឧបត្ថម្ភថវិកា ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ចំនួន២លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ការទិញឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ (Rapid Test)។

ក្រុមហ៊ុន ជីបម៉ុង គ្រុប តែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយតម្រូវការសង្គម និងកិច្ចការមនុស្សធម៌ ដែលជាកាយវិការទទួលបាន ការកោតសរសើរក្រៃលែង៕ សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទដែលជាប់ទាក់ទង