អ្នកជំងឺកូវីដ.19 ចំនួន 5 នាក់ ធ្វើដំណើរពីរាជធានីភ្នំពេញ ចូលហូបគុយទាវឡាវ នៅក្រុងសឹ្ទងត្រែងបង្កឱ្យមានអ្នកពាក់ព័ន្ធ 14នាក់ទៀតកំពុងយកសំណាកធ្វើការពិនិត្យហាងគុយទាវឡាវត្រូវបានបិតជាបណ្តោះអាសន្ន

TNM(ខេត្តសឹ្ទងត្រែង) ៖ រដ្ឋបាលខេត្តរតនគិរីបានផ្ដល់របាយការណ៍ជូនដល់រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី16 ខែមិថុនា ឆ្នាំ2021 នេះថា ក្រុមការងារប្រចាំការនៅចំណុចព្រំ ប្រទល់ខេត្តរតនគិរី និងខេត្តសឹ្ទងត្រែង បានពិនិត្យរកឃើញករណីវិជ្ជាមានកូវីដ-19 ទៅលើមនុស្សចំនួន 05នាក់ ដែលមានអត្តសញ្ញាណដូចខាងក្រោម ទី1ឈ្មោះ យិន សុជាតិ ភេទស្រី ជនជា តិខ្មែរ អាយុ 54ឆ្នាំ មុខរបរអ្នកលក់ដូរ ទីលំ នៅអចិន្រ្តៃយ៍ ភូមិថ្មគោលមួយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី2ឈ្មោះ ឃួន សីហា ភេទប្រុស ជនជាតិខ្មែរអាយុ 19ឆ្នាំ មុខរបរសិស្ស ទីលំនៅអចិន្រ្តៃយ៍ នៅភូមិថ្មគោលមួយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី3ឈ្មោះ មុំ វិន ភេទស្រី ជនជាតិខ្មែរ អាយុ 81ឆ្នាំ មានទីលំនៅអចិន្ត្រៃយ៍ ភូមិថ្មគោលមួយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី4ឈ្មោះ ហៀង ក្រួច ជនជាតិខ្មែរ អាយុ 35 ឆ្នាំ មុខរបរអ្នកបើករថយន្ត ទីលំនៅអចិន្រ្តៃយ៍ រស់នៅភូមិរំពាក់ពេន ឃុំឧត្តសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ និង5ឈ្មោះ ណុប គា ភេទស្រី ជនជាតិខ្មែរ អាយុ 41ឆ្នាំ ទីលំនៅអចិន្រ្តៃយ៍ ភូមិតាប៉ែន ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ ករណីទាំង៥នាក់នេះ គឺជាប្រជាពលរដ្ឋបានធ្វើដំណើរមកពីរាជធានីភ្នំពេញ និងមកពីខេត្តតាកែវ ហើយត្រូវបានធ្វើតេស្តរហ័ស(RapId Test) នៅចំណុចគោលដៅត្រួតពិនិត្យបឋមគល់ស្ពានស្រែពក ព្រំប្រទល់ខេត្តរតនគិរីនិងខេត្តសឹ្ទងត្រែង លទ្ធផលចំនួន05នាក់ខាងលើនោះ វិជ្ជមានកូវីដ-19 ។ ចំណែកបុគ្គលមានឈ្មោះដូច ក្នុងលេខរៀងទី1 ទី2 និងទី3 មុនធ្វើដំណើរមកដល់ចំណុចត្រួតពនិត្យបឋមនៅស្ពានស្រែពក ធ្លាប់បានចូលទៅហូបគុយទាវឡាវនៅជាប់និងរបងវត្តកណ្តាល រួចហើយចូលទៅហូបអីនៅហាងទន្លេខៀវ រួចក៏បន្តចូលទៅទិញម្ហូបនៅផ្សារសាមគ្គីខេត្តសឹ្ទងត្រែង ថែមទៀតផង។ បច្ចុប្បន្នអ្នកវិជ្ជមានចំនួន05នាក់ និងអ្នកពាក់ព័ន្ធជាច្រើនអ្នកទៀតត្រូវបានបញ្ជូនទៅព្យាបាលនិងធ្វើចត្តាឡីស័ក នៅវិ ទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិ3 ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ដោយរដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់សាធារណជនទាំងអស់ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើនោះ សូមនាំគ្នាស្ម័គ្រចិត្តចូលរួមធ្វើតេស្តរដោយសំណាកធ្វើការត្រួតពិនិត្យគ្រូពេទ្យជំនាញ ហើយក្នុងករណីមានការសង្ស័យ សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន សម្រាប់ខេត្តរតនគិរី សូមទាក់ទងលេខ 097 595 77 88/ 092 121 383/ 097 775 12 12 នឹងសម្រាប់ខេត្តខេត្តសឹ្ទងត្រែង សូមទាក់ទងមកលេខ 088 636 36 89 ឫ 088 877 8000 ឫ 071 788 000 ដើម្បីយកសំណាក់វិភាគរកជំងឺកូវិដ-19ចំពោះអ្នកដែលពាក់ព័ន្ធ។ ជុំវិញក្នុងការពាក់ព័ន្ធចំពោះអ្នកជំងឺកូវីដ19 មានចំនួន5 នាក់ ដែលខាងក្រុមការងារនៅខេត្តរតនគិរីបានធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវីដ19ខាងលើនោះ លោក វិជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល និងជាអ្នកឆ្លើយតបរហ័ស នៅខេត្តសឹ្ទងត្រែង បានប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី17 ខែមិថុនានេះថា ហាងគុយទាវឡាវ ដែលមានទីតាំងជាប់និងរបងវត្តកណ្តាល ស្ថិតភូមិស្ពានថ្ម សង្កាត់,ក្រុ ង,ខេត្តសឹ្ទងត្រែង ដែលមានការពាក់ព័ន្ធចំនួន14នាក់ ជាមួយអ្នកជំងឺកូវីដ19ចំនួន 5 នាក់ នោះ ក្រុមគ្រូពេទ្យជំនាញបានចុះទៅណែនាំឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ លោក ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលនិងជាអ្នកឆ្លើយតបរហ័ស នៃខេត្តសឹ្ទងត្រែង បានប្រាប់បន្តថា ចំពោះអាជីវករលក់ដូរនៅផ្សារសាមគ្គីខេត្តសឹ្ទងត្រែង បានប្រគល់ទៅឲ្យខាងអធិការក្រុង និងអាជ្ញាធរពាក់ព័ន្ធក្នុងផ្សារចុះណែនាំអបរំប្រាប់ដល់ពួកគាត់ពីបញ្ហាការពារការឆ្លងរាលដាលជំងឺកូវីដ-19 ផងដែរ។ លោកអនុប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា ចំណែកហាងទន្លេខៀវ របាយការណ៍របស់ខេត្តរតនគិរីបង្ហាញថា: មានការពាក់ព័ន្ធនិងអ្នកឆ្លងជំងឺកូវីដ ដែលមកពីរាជធានីភ្នំពេញនោះ។លោកបានសួរនាំទៅសាមីខ្លួនអ្នកកើតជំម្ងឺកូវីដ-19 ទាំងនោះហើយ គឺឆ្លើយប្រាប់ថា អត់បានចូលទៅក្នុងហូបអីនៅហាងទន្លេខៀវនោះទេ។

(ដោយ: សហការីTNM)

អត្ថបទដែលជាប់ទាក់ទង