ត្រកួនជាបន្លែសាមញ្ញ តែបើនិយាយពីអត្ថប្រយោជន៍ចំពោះសុខភាពវិញ ច្រើនមិនគួរឲ្យជឿ
មិនថាត្រកួនចិនឬខ្មែរសុទ្ធតែផ្ទុកនូវសារធាតុចិញ្ចឹមដ៏អស្ចារ្យ ដែលមានបរិមាណថាមពលនៃប្រូតេអ៊ីនកាបូអ៊ីដ្រាត ជាតិសរសៃ កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ស័ង្កសី វីតាមីនC វីតាមីន Thiamin, Riboflavin, Niacin, វីតាមីន B-6 វីតាមីន Folate វីតាមីន B-12 វីតាមីន A និងវីតាមីន D ។
អ្នកនិយមចូលចិត្តទទួលទានមកមើលពីអត្ថប្រយោជន៍ចំពោះសុខភាព នៃបន្លែដុះតាមបឹងបួរនេះថា តើមានអ្វីខ្លះដែលត្រកួនជួយដល់រាងកាយមនុស្ស។
១ កាត់បន្ថយកូឡេស្តេរ៉ុលទៅជាកម្រិតធម្មតា
តើយើងជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលព្រួយបារម្ភអំពីការកើនឡើង និងចុះកម្រិតកូលេស្តេរ៉ុលមែនទេ? កុំបារម្ភទៀត ព្រោះត្រកួនអាចជួយអ្នកដោះស្រាយបញ្ហាសុខភាពបាន។ ការសិក្សាសាកល្បងចំពោះសត្វកណ្ដុរ ដែលបានស៊ីត្រកួនជាអាហារ បន្ទាប់វាក៏បានកាត់បន្ថយកម្រិតកូលេស្តេរ៉ុលឲ្យនៅទាប។
២ ព្យាបាលជំងឺទាក់ទងនឹងថ្លើម
ជំងឺថ្លើមដូចជាជំងឺខាន់លឿង អាចត្រូវបានជួយឬព្យាបាលដោយការបរិភោគត្រកួន ។ បន្លែនេះអាចជួយដល់រាងកាយក្នុងការសម្រួលអង់ស៊ីម ដែលបន្សាបជាតិពុលធ្វើឲ្យរាងកាយរបស់អ្នកមានសុខភាពល្អ។
៣ ជំងឺកង្វះឈាមក្រហម
កង្វះជាតិដែកត្រូវបានជួបប្រទះភាគច្រើន ដោយអ្នកដែលមានភាពស្លេកស្លាំងឬអ្នកដែលមានផ្ទៃពោះ។ ក្នុងករណីនេះទឹកត្រកួន អាចជាជំនួយដ៏អស្ចារ្យព្រោះវាអាចផ្ដល់ជាតិដែកគ្រប់គ្រាន់ដែលរាងកាយត្រូវការ។ វាក៏អាចមានអត្ថប្រយោជន៍ផងដែរ សម្រាប់ស្ត្រីដែលហូរឈាមច្រើនពេកអំឡុងពេលនៃការមករដូវ។
៤ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ
ក្រពះមិនល្អអាចដោយសារតែការទល់លាមកឬការរំលាយអាហារមិនបានល្អ។ នេះដោយសារតែរាងកាយមានកង្វះជាតិសរសៃតិច។ ប៉ុន្តែត្រកួនវាមានសមាសធាតុនៃជាតិសរសៃ ធ្វើឲ្យល្អក្នុងការជួយដល់បញ្ហាក្រពះ។
៥ ប្រឆាំងនឹងជំងឺទឹកនោមផ្អែម
ការទទួលទានទឹកត្រកួនជាប្រចាំ អាចជួយឲ្យរាងកាយកម្ចាត់ការវិវត្តនៃជំងឺទឹកនោមផ្អែមដែលអាចកើតមាន។ ដូច្នេះប្រសិនបើអ្នកគិតថាស្ថានភាពសុខភាពបែបនេះមាននៅក្នុងគ្រួសារ អ្នកគួរតែការពារវាឲ្យបានប្រសើរជាងមុន ដោយបញ្ចូលបន្លែនេះទៅក្នុងរបបអាហារជាទៀងទាត់។
៦ ការពារបេះដូង
ជាមួយនឹងមាតិកាទឹករបស់វីតាមីន A និង C រួមជាមួយសារធាតុ Beta-carotene វាត្រូវបានធានាថាបេះដូងរបស់អ្នកនឹងត្រូវបានការពារជានិច្ចពីជំងឺដែលទាក់ទងនឹងបេះដូង។
៧ ការពារកោសិកាមហារីក
ត្រកួនក៏ជាបន្លែដ៏អស្ចារ្យការពារការលូតលាស់កោសិកាមហារីក។ វាមានអង់ទីអុកស៊ីដង់មួយចំនួនដែលត្រូវបានបញ្ចូលដើម្បីរារាំងកោសិកាមហារីកទាំងនោះមិនឲ្យមិនលូតលាស់និងចិញ្ចឹមនៅក្នុងខ្លួនយើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal