ប្រទេសថៃ នឹងបន្តកិច្ចពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប

ប្រទេស​ថៃ​បានកំណត់​គោលដៅ​ដើម្បី​សម្រេចបាន​នូវ​ឯកសារ​យោគយល់​គ្នា​មួយ​ដែល​ត្រួស​ត្រាយផ្លូវ​ដើម្បី​ចាប់ផ្តើម​កិច្ចចរចា​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ដែល​រង់ចាំ​ជា​យូរ​មកហើយ​ជាមួយ​សហភាព​អឺរ៉ុប (EU) នៅក្នុង​ឆ្នាំនេះ​។​

​យោងតាម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ លោក Jurin Laksanawisit ដែល​បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​ថៃ លោក Pirkka Tapiola កាលពី​ថ្ងៃទី ១៤ ខែមិថុនា បានឱ្យដឹងថា ឯកសារ​នៃ​ការយោគយល់​គ្នា​នឹងត្រូវ​ប្រើប្រាស់​ជា​ក្របខ័ណ្ឌ​សម្រាប់​កិច្ចចរចា FTA ដោយ​រដ្ឋាភិបាល​ទាំងពីរ​ដែល​រំពឹងថា​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ​។​

​លោក Jurin បាន​និយាយថា រដ្ឋាភិបាល និង​ក្រសួងពាណិជ្ជកម្ម​មាន​ភា​ព​ម៉ឺងម៉ាត់​ក្នុងការ​បន្ត​កិច្ចចរចា FTA ជាមួយ EU ខណៈដែល EU សង្ឃឹមថា ប្រទេស​ថៃ​នឹង​ក្លាយជា​ប្រទេស​អាស៊ាន​ទី ៣ ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​បន្ទាប់ពី​ប្រទេស​វៀតណាម និង​សិង្ហ​បុរី​។ លោក Jurin បាន​និយាយ​បន្ថែមថា នៅពេលដែល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន ប្រទេស​ថៃ​ត្រូវបាន​រំពឹងទុក​ថា​នឹងមាន​ភាព​រីករាយ​ទៅនឹង​ការពង្រីក​ពាណិជ្ជកម្ម និង​ការវិនិយោគ ពីព្រោះ​សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​លំដាប់​ទី ៥ របស់​ប្រទេស​ថៃ​បន្ទាប់ពី​អាស៊ាន ចិន ជប៉ុន និង​សហរដ្ឋអាមេរិក​។​

​កិច្ចចរចា FTA ត្រូវបាន​អនុវត្ត​បន្ទាប់ពី​រដ្ឋប្រហារ​ឆ្នាំ ២០១៤ នៅក្នុង​ប្រទេស​ថៃ​។​

​នៅក្នុង​ឆ្នាំ ២០២០ ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន​សរុប ៣៣,១​ប៊ី​លាន​ដុល្លារ​អាម៉េរិក ដែល​តំណាងឱ្យ ៧,៥៦​ភាគរយ​នៃ​ពាណិជ្ជកម្ម​របស់​ថៃ​ជាមួយ​ពិភពលោក​។ ការនាំចេញ​របស់​ប្រទេស​ថៃ​ទៅកាន់​សហភាព​អឺរ៉ុប​មាន​ចំនួន ១៧,៦​ប៊ី​លាន​ដុល្លារ​អាម៉េរិក​៕ (​ប្រភព VNA បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង