ស.ស.យ.ក.ខេត្តកំពង់ឆ្នាំង បន្តចុះសួរសុខទុក្ខ គ្រួសារជួបការលំបាក និងគ្រួសារដែលកំពុងជាប់ធ្វើចត្តាឡីស័ក នៅស្រុកកំពង់លែង

ដោយមានការចង្អុលបង្ហាញពីប្រធាន ស.ស.យ.ក.ខេត្ត ឯកឧត្ដម សាន់ យូ សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្ត តំណាងឯកឧត្តម ហេង ពិទូ ប្រធាន ស.ស.យ.ក.ខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ គ្រួសារជួបការលំបាក និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ និងគ្រួសារដែលកំពុងជាប់ធ្វើចត្តាឡីស័ក នៅឃុំត្រងិលចំនួន ៣គ្រួសារ និងឃុំពោធិ៍ចំនួន ១គ្រួសារ ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរឯកឧត្ដមបានធ្វើការសំណេះសំណាល សួរសុខទុក្ខ និងពាំនាំប្រសាសន៍សួរសុខទុក្ខឯកឧត្ដមប្រធាន ស.ស.យ.ក ខេត្ត ផ្ដាំផ្ញើនូវការនឹករលឹក និងណែនាំអោយមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ និងការពារជំងឺដែលកាចសាហាវដែលកំពុងរាលត្បាតនៅទូទាំងប្រទេស ហើយត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

ជំនួសមុខអោយថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង សូមថ្លែងអំណរគុណដល់ឯកឧត្ដម និងក្រុមការងារដែលតែងតែជួយឧបត្ថម្ភ និងជួយសម្រាលនូវទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង, សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទដែលជាប់ទាក់ទង