កម្មវីធី APP ស៊ីហ្គេម ឆ្នាំ២០២៣ ដាក់ដំណើរការផ្លូវការនៅដើមឆ្នាំ២០២៣

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាការជាតិរៀបចំកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ហៅកាត់Camsoc បានបង្ហើបប្រាប់អ្នកព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ គណៈកម្មាការជំនាញហ្គេម ព័ត៌មានវិទ្យា នាព្រឹកថ្ងៃ ទី ៩ខែ មិថុនា ឆ្នាំ២០២១ម្សិលមិញ ថា កម្មវីធី APP ស៊ីហ្គេម ឆ្នាំ២០២៣ គ្រោងនឹងដាក់ដំណើរផ្លូវការ នៅដើមឆ្នាំ២០២៣ ។
ឯកឧត្តម អគ្គលេខាធិការ បានគូបញ្ជាក់ថា កម្មវិធី APP ស៊ីហ្គេម ឆ្នាំ២០២៣ បច្ចុប្បន្នកំពុងតែស្វែងរកប្រភពការជួយឧបត្ថម្ភ ដើម្បីកាត់បន្ថែយការចំណាយរបស់Camsoc ។
ឯកឧត្តម អះអាងថា ប្រព័ន្ធ APP នេះ ជាកម្មវិធីដែល Camsoc រៀបចំឡើង ដើម្បីឲ្យវាបង្ហាញខ្លួនក្នុងការផ្សព្វផ្សាយព័ត៌មានស៊ីហ្គេម ឆ្នាំ២០២៣ ដែលវារួមចំណែកផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ និងអត្តពលមកចូលរួមស៊ីហ្គេម ទទួលបានព័ត៌មានផ្សេងៗពាក់ព័ន្ធ ប្រភេទកីឡាក្នុងស៊ីហ្គេម ដែលកំពុងដំណើរការផងដែរ។
សូមបញ្ជាក់ថា បើតាមការបញ្ជាក់ ពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc កម្មវីធី APP ស៊ីហ្គេម ឆ្នាំ២០២៣ បានដើរតួនាទីសំខាន់ ក្នុងការចែកចាយព័ត៌មាន ពាក់ព័ន្ធ នឹង ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ប្រជាពគ្រាន់តែដោនឡូតកម្មវីធី APP ស៊ីហ្គេម ឆ្នាំ២០២៣ ដាក់លើស្មាតហ្វូននោះ និងអាចទស្សនាបានប្រភេទកីឡាសំខាន់ៗបង្ហាញនៅលើកម្មវិធី APP នោះតែម្តង៕
អត្ថបទដែលជាប់ទាក់ទង