ការកើនឡើងនៃតម្រូវការរបស់ប្រទេសចិនបង្កើនក្តីសង្ឃឹមសម្រាប់ប្រជាកសិករអាម៉េរិក
កាសែត Financial Times បានរាយការណ៍ថា ការកើនឡើងនៃតម្រូវការនាំចូលរបស់ប្រទេសចិន និងការកើនឡើងនៃតម្លៃស្បៀងអាហារពិភពលោក កំពុងជំរុញឱ្យមានការងើបឡើងវិញនៅក្នុងវិស័យកសិកម្មរបស់សហរដ្ឋអាមេរិកដែលរងការវាយប្រហារដោយសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកជាមួយប្រទេសចិន។
ការរាយការណ៍នេះបាននិយាយថា «សង្គ្រាមពាណិជ្ជកម្មរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាមួយប្រទេសចិនបានធ្វើឱ្យកសិករអាម៉េរិកពឹងផ្អែកទៅលើជំនួយរបស់រដ្ឋាភិបាលដើម្បីជីវភាពរស់នៅ។ ប៉ុន្តែឥឡូវនេះ ប្រទេសចិនគឺជាបេះដូងនៃភាពផ្ទុយស្រឡះនៅក្នុងភ័ព្វសំណាងរបស់កសិករអាម៉េរិក»។
ការរាយការណ៍នេះបាននិយាយថា «ការកើនឡើងនៃតម្រូវការពីប្រទេសចិន រួមជាមួយនឹងកាកម្រិតនៃការរផ្គត់ផ្គង់ផលិតផលពោត និងសណ្តែកសៀងដែលបណ្តាលមកពីគ្រោះរាំងស្ងួតនៅក្នុងប្រទេសប្រេស៊ីល បានជំរុញឱ្យតម្លៃស្បៀងអាហារពិភពលោកកើនឡើង ដែលផ្តល់នូវការជំរុញបន្ថែមទៀតសម្រាប់កសិករអាម៉េរិក»។
យោងតាមការព្យាកររបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) ការរាយការណ៍នេះបាននិយាយថា សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងនាំចេញទំនិញកសិកម្មដែលមានតម្លៃ ៣៧,២ប៊ីលានដុល្លារអាម៉េរិកទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២១ ដែលស្មើនឹង ២៣ភាគរយនៃការនាំចេញផលិតផលកសិកម្មសរុបរបស់សហរដ្ឋអាមេរិក។
នៅក្នុងចក្ខុវិស័យសម្រាប់ពាណិជ្ជកម្មកសិកម្មរបស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយនៅក្នុងខែឧសភា ក្រសួងកសិកម្មសហរដ្ឋអាមេរិកបានព្យាករថា ប្រទេសចិននៅតែជាទីផ្សារធំបំផុតសម្រាប់ការនាំចេញផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិកនៅឆ្នាំសារពើពន្ធ ២០២១ បន្ទាប់មក គឺប្រទេសកាណាដា និងម៉ិកស៊ិកូ៕ (ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល