ធនាគារ ABA ចាប់ដៃគូជាមួយ ហ្វរ៉េសអ៊ីនធឺអ៊ែកទីវ ដើម្បីទទួលការទូទាត់នៅលើកម្មវិធី ABA Mobile សម្រាប់សេវាកម្មល្បីៗទូទាំងពិភពលោក
ភ្នំពេញ: កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២១ – ធនាគារ ABA ជាស្ថាប័នហិរញ្ញវត្ថុឯកជនឈានមុខគេនៅកម្ពុជាបានសម្រេចយកក្រុមហ៊ុនហ្វរ៉េសអ៊ីនធឺអ៊ែកទីវ ជាដៃគូមាតិកាឌីជីថលសម្រាប់ ABA Mobile ដែលជាម្ចាស់ជ័យលាភីពានរង្វាន់ផ្នែកកម្មវិធីធនាគារតាមទូរស័ព្ទ។
តាមរយៈភាពជាដៃគូនេះធនាគារ ABA នឹងនាំមកជូនអតិថិជន ABA Mobile នូវជម្រើសក្នុងការទូទាត់វិក្កយបត្រឌីជីថលសម្រាប់ការកម្សាន្តនិងហាងលក់ទំនិញអនឡាញដែលមានការពេញនិយមបំផុតនៅលើពិភពលោក។ អតិថិជន ABA Mobile អាចធ្វើការទូទាត់បានយ៉ាងរលូន និងលឿនរហ័ស សម្រាប់ Amazon Store, Google Play Store, iTunes Store, Netflix, Spotify, Steam, Xbox, Nintendo, PlayStation Network, Mobile Legends Diamonds, PUBG UC Mobile, Garena Free Fire, Rule of Survival, Roblox និងផ្សេងៗទៀតជាច្រើន។
លោក តូ សុខណាង អ្នកគ្រប់គ្រងក្រុមហ៊ុនហ្វរ៉េសអ៊ីនធឺអ៊ែកទីវ ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា «កម្ពុជាកំពុងរីកចម្រើនទៅមុខ ក្នុងនាមជាទីផ្សារកំពុងអភិវឌ្ឍ សម្រាប់អតិថិជនដែលនិយមលេងហ្គេមកម្សាន្តនិងមាតិកាឌីជីថលផ្សេងៗជាច្រើនទៀត ជាមួយនឹងចំនួនអ្នកប្រើប្រាស់ទូរស័ព្ទដៃជាង ២១ លាននាក់ យោងតាមទិន្នន័យកាលពីខែមករា ឆ្នាំ២០២១។ ជាមួយនឹងវត្តមានប័ណ្ណទឹកប្រាក់ និងហ្គេមកម្សាន្តទាំងនេះនៅក្នុង ABA Mobile អតិថិជនទាំងអស់ អាចធ្វើការទិញក្រេឌីតហ្គេម និងកាដូឌីជីថលបានភ្លាមៗពីទូរស័ព្ទដៃរបស់ខ្លួន។ យើងមានសេចក្ដីរីករាយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយធនាគារ ABA ដើម្បីធ្វើឲ្យសេវាកម្មឌីជីថលលំដាប់ទំនើបៗ មានវត្តមានសម្រាប់ប្រជាជនកម្ពុជាប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព ដែលនឹងជួយជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើបរិយាបន្នហិរញ្ញវត្ថុឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា ។”
លោក Zokhir Rasulov នាយកឌីជីថលរបស់ធនាគារ ABA បានកត់សម្គាល់ថា “ភាពជាដៃគូជាមួយក្រុមហ៊ុន ហ្វរ៉េសអ៊ីនធឺអ៊ែកទីវ (Forest Interactive Cambodia) នឹងនាំមកនូវគុណតម្លៃដ៏ប្រសើរជូនដល់អ្នកប្រើប្រាស់ ABA Mobile ទាំងអស់ ដែលពួកគាត់អាចធ្វើការទូទាត់ប្រាក់សម្រាប់សេវាកម្មដ៏ពេញនិយម និង សម្បូរបែបជាច្រើននៅលើពិភពលោក ដោយគ្រាន់តែចុចតាមទូរស័ព្ទ។ នេះគឺជាសមិទ្ធផលដែលទទួលបានដោយសារ ធនាគារ ABA តែងតែយកចិត្តទុកដាក់សង្កេត និងស្ដាប់ រាល់តម្រូវការរបស់អតិថិជន។ យើងនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីនាំមកនូវមុខងារ និងសេវាកម្មប្រកបដោយអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀត ដើម្បីធ្វើឲ្យជីវភាពហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា កាន់តែមានភាពងាយស្រួល។”
ថ្នាលវ៉ចឆ័រ ឌីជីថលរបស់ក្រុមហ៊ុន ហ្វរ៉េសអ៊ីនធឺអ៊ែកទីវ ឬ ហៅថា Digital Voucher Platform (DVP)ជាថ្នាលមួយដ៏ទូលំទូលាយសម្រាប់ប័ណ្ណទូទាត់លើទំនិញឌីជីថលដែល អាចទាក់ទាញ និង បំពេញគ្រប់តម្រូវការ សម្រាប់ផលិតផលឌីជីថល ដើម្បីតម្រូវតាមអ្នកប្រើប្រាស់ស្មាតហ្វូនដែលកំពុងកើនឡើង ហើយចូលចិត្តទិញទំនិញ និងសេវាកម្មតាមអ៊ីនធឺណិត។ ជាមួយ ថ្នាលវ៉ចឆ័រ ឌីជីថល អ្នកប្រើប្រាស់អាចរីករាយ នឹងមាតិកា ក៏ដូចជាសេវាកម្មឌីជីថលដ៏សម្បូរបែប និងទូលំទូលាយតាមរយៈដំណើរការទូទាត់ងាយៗ និងមានសុវត្ថិភាព។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ forest-interactive.com/digital-voucher-platform
អំពីក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺ អ៊ែកទីវ (Forest Interactive) (គិតត្រឹមខែឧសភាឆ្នាំ ២០២១)
ហ្វរ៉េស អ៊ិនធឺ អ៊ែកទីវ (Forest Interactive) ជាក្រុមហ៊ុនដែលបង្កើតនូវថ្នាលទូរស័ព្ទចល័ត (Mobile Platform) ដែលអាចឲ្យប្រតិបត្តិករទូរស័ព្ទចល័ត និង អ្នកផ្តល់មាតិកា (Content) បង្កើតបទពិសោធន៍ថ្មីសម្រាប់អតិថិជនអោយកាន់តែប្រសើរជាមួយនឹងប្រព័ន្ធដែលអាចផ្លាស់ប្តូរតាមបំណងបាននិងងាយស្រួលប្រើ។ ជាមួយនឹងបទពិសោធន៍ឧស្សាហកម្មអស់រយៈពេលជាងមួយទសវត្ស ហ្វរ៉េស អ៊ិនធឺ អ៊ែកទីវ (Forest Interactive) បានពង្រីកសាខារបស់ខ្លួនតាមរយៈការចូលរួមនៃក្រុមបុគ្គលិកចំនួន ៣០ សញ្ជាតិនៅក្នុងការិយាល័យប្រចាំតំបន់ចំនួន ១៧ និងប្រទេសចំនួន ៣៥ ដោយប្រតិបត្តិការតាមរយៈការផ្តល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនិងទូលំទូលាយដល់ប្រតិបត្តិករទូរស័ព្ទចល័តជាង ៧០ និងដៃគូមាតិកា (Content Providers) ចំនួន ១២០ ដែលមានសមត្ថភាពទទួលបានអតិថិជនជាង ១,៤ ពាន់លាននាក់ នៅទូទាំងពិភពលោក។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.forest-interactive.com
ឬតាមបណ្តាញគេហទំព័រសង្គម LinkedIn, Instagram, Facebook, និង YouTube