វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូហ្វាម ចំនួន៥០ម៉ឺនដូស និង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បន្ថែមទៀត មកដល់ប្រទេសកម្ពុជា

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញទទួលវ៉ាក់សាំង ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូហ្វាម (Sinopharm) ចំនួន៥០ម៉ឺនដូស ដែលជាអំណោយដ៍ថ្លៃថ្លារបស់ រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះជាណាចក្រកម្ពុជា និងវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែល រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។

រូបថត៖ ឯល វឌ្ឍនៈ និងខឹម សុវណ្ណារ៉ា

អត្ថបទដែលជាប់ទាក់ទង