ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្ទាក់ ៣០គ្រួសារ និង១៨គ្រួសារជាជនក្រីក្រទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តក្រចេះ

ខេត្តក្រចេះ ៖ នៅថ្ងៃចន្ទ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ  សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បាននាំយកអំណោយមនុស្សធម៌ទៅចែក ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្ទាក់ចំនួន៣០គ្រួសារ និងមានពលរដ្ឋក្រីក្រចំនួន១៨គ្រួសារ ទទួលអំណោយរួមគ្នាជាមួយគ្នាផងដែរ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម វ៉ា ថន អភិបាលនៃគណពអភិបាលខេត្តក្រចេះ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះរួមឯកឧត្តម ធុន គ្រី អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងអនុសាខាកាកបាទក្រហមស្រុកសំបូរ លោក អភិបាលស្រុក សំបូររួមនិងមន្រ្តី របស់សាខាកាកបាទក្រហមខេត្តជាច្រើនរូបទៀត។

ក្នុងពិធីនេះដែរ ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះបានសំណេះសំណាល និងចូលរួមសោក ស្តាយនូវគ្រោះមហន្តរាយខ្យល់ព្យុះបាក់រលំផ្ទះរបស់បងប្អូន។

ជាមួយគ្នានេះ ឯកឧត្តម គណៈអភិបាលខេត្ត ក៏បានពាំនាំនូវការនឹករលឹកនិងសួរសុខទុក្ខ ពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកតដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ាន្នី ហ៊ុនសែនប្រធានកាកបាទក្រហម ព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចទាំងទ្វេរតែងតែ គិតគូរពីសុខទុក្ខចំពោះបងប្អូននៅគ្រប់ច្រកល្ហក ដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ពីព្រោះយើងរស់នៅក្រោមដំបូលសន្តិភាពតែមួយ។

ឯកឧត្តមបានបន្តថា សូមពុកម៉ែ បងប្អូនជនរួមជាតិយើងទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតនូវគ្រោះថ្នាក់ទាំងឡាយទាំងពួងដែលកើតមានឡើងជាយថាហេតុ។ ទន្ទឹមនោះ ឯកឧត្តអភិបាល ខេត្តបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមអនុវត្តន៍ឲ្យបានហ្មត់ចត់នូវវិធានរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលបានដាក់ចេញ «៣ការពារ និង៣កុំ» និងវិធានផ្សេងៗទៀត៕ ដោយ ៖ ចន្ទ័ដា

 

 

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង