ប្រជាជនកូរ៉េខាងត្បូងចំនួន ៣៦លាននាក់នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងនៅត្រឹមខែកញ្ញា

​កាលពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ជេ​-​អ៊ី​ន បាន​និយាយថា ប្រជាជន​កូរ៉េខាងត្បូង​ចំនួន ៣៦​លាន​នាក់​នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ យ៉ាងហោច​ដូ​ស​ដំបូង​នៅត្រឹម​ខែកញ្ញា​ខាងមុខនេះ​។​ចំនួន​នេះ​តំណាងឱ្យ ៧០​ភាគរយ​នៃ​ប្រជាជន​សរុប​របស់​ប្រទេស​នេះ​។​

​ខណៈដែល​លោក​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​អន្តរ​កម្ម​ពិសេស ស្តីពី​ការបង្ការ និង​ការ​គ្រប់​គ្រង់​ការឆ្លង​មេរោគ​កូ​រ៉ូ​ណាវី​រុស នៅឯ​ការិយាល័យ Cheong Wa Dae លោក មូ​ន បានលើកឡើង​អំពី​លទ្ធភាព​ដែលថា ប្រជាជន​ជាង ១៤​លាន​នាក់​នឹងត្រូវ​ទទួលបាន​ការចាក់​វ៉ាក់សាំង​នៅ​ចុងខែ​មិថុនា​នេះ​។​

​លោក​បាន​និយាយថា ប្រសិនបើ​សម្រេចបាន អត្រា​ស្លាប់ និង​ចំនួន​នៃ​ការឆ្លង​បន្ថែម​នឹងមាន​ការថយចុះ ដែល​នឹង​កាត់បន្ថយ​បន្ទុក​នៃ​ការត្រួតពិនិត្យ​វីរុស​នេះ​។​

​លោក​ប្រធានាធិបតី​រូបនេះ​បាន​និយាយថា នៅក្នុង​ខែកក្កដា​ខាងមុខ រដ្ឋាភិបាល​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​របស់ខ្លួន​ដែលមាន​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង ដោយ​លោក​បាន​និយាយ​បន្ថែមថា យ៉ាងហោចណាស់ ដូ​ស​ទីមួយ​នៃ​វ៉ាក់សាំង​នឹងត្រូវ​បាន​ផ្តល់ឱ្យ​ប្រជាជន​ចំនួន ៣៦​លាន​នាក់​ក្នុងអំឡុងពេល​ត្រីមាស​ទី​បី​។​

​លោក​បាន​និយាយថា ប្រទេស​កូរ៉េខាងត្បូង​អាច​ក្លាយជា​ប្រទេស​គំរូ​មួយ​ក្នុង​ការចាក់​វ៉ាក់សាំង ក៏ដូចជា​នៅពេលដែល​ខ្លួន​អាច​គ្រប់គ្រង​បាន​នូវ​ការរីក​រាលដាល​នៃ​វីរុស​នេះ​៕(​ប្រភព Yonhab បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង