ប្រធាន JCS និងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការយោធា

​កាលពី​ថ្ងៃ​ច័ន្ទ យោធា​កូរ៉េខាងត្បូង​បាន​និយាយថា ប្រធាន​យោធា​រួម (JCS) របស់​កូ​វ៉េ​ខាងត្បូង ឧ​ត្ត​ម​សេនីយ៍ Won In-Choul បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កូរ៉េខាងត្បូង លោកស្រី Catherine Raper និង​បាន​ពិភាក្សា​អំពី​ស្ថានភាព​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ និង​មធ្យោបាយ​ដើម្បី​ជំរុញ​ទាក់ទង​ទ្វេភាគី​។​

​ ​ក្នុងអំឡុងពេល​នៃ​កិច្ចពិភាក្សា​នោះ លោក Won បានស្នើ​សុំឱ្យ​បន្ត​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​របស់​អូស្ត្រាលី​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​ក្នុង​ការសម្រេច​ឱ្យបាន​នូវ​កម្មវិធី​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង និង​សន្តិភាព​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ​។​

JCS បាន​និយាយថា លោក​ក៏បាន​ប្តេជ្ញា​ខិតខំ​បន្ថែមទៀត​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អូស្ត្រាលី​នៅក្នុង​វិស័យ​ឧស្សាហកម្ម ការពារជាតិ និង​អាវុធ​ផងដែរ​។​

​លោកស្រី​ឯកអគ្គរដ្ឋទូត​បា​នស​ង្ក​ត់​ធ្ងន់​ទៅលើ​ការប្តេជ្ញាចិត្ត​របស់លោក​ស្រី​ក្នុងការ​អភិវឌ្ឍ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី ព្រោះ​ឆ្នាំនេះ​គឺជា​ខួប​ទី ៦០​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំងពីរ​។​

​យោងតាម JCS បានឱ្យដឹងថា លោកស្រី​ក៏បាន​ចែករំលែក​នូវ​ទំនាក់ទំនង​ពិសេស​របស់​នាង​ជាមួយ​កូរ៉េខាងត្បូង ខណៈដែល​ជីតា​របស់​លោកស្រី​គឺជា​កងកម្លាំង​ប្រយុទ្ធ​មួយ​នៅក្នុង​សង្គ្រាម​កូរ៉េ​ឆ្នាំ ១៩៥០-៥៣ ហើយ​លោក Won ក៏បាន​សម្តែង​ការដឹងគុណ​ចំពោះ​តួនាទី​របស់​អូស្ត្រាលី​ក្នុងអំឡុង​សង្គ្រាម​កូរ៉េ​ឆ្នាំ ១៩៥០-៥៣ ផងដែរ​៕ (​ប្រភព Yonhab បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង