ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈសរុប១១០កេស ជូនដល់រដ្ឋបាលឃុំរំចេក ខេត្តព្រៃវែង

យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងភេស្ជៈសរុប១១០កេស ជូនដល់រដ្ឋបាលឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដើម្បីផ្គត់ផ្គង់ដល់បេសកកម្មទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ-១៩។

បើតាមលោក បណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានមានប្រសាសន៍ថា៖ « រយៈពេលជិត ៣ខែមកនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពិតជាមានមោទកភាព ដែលបានបំពេញតួនាទីដ៏សំខាន់មួយនោះ គឺរួមចំណែកជាមួយពលរដ្ឋខ្មែរ និងស្ថាប័នផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាតាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា»។

គួរបញ្ជាក់ថាយុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានចាប់ផ្តើមឡើងតាំងពីចុង ឆ្នាំ២០២០ ដោយបរិច្ចាគទឹកបរិសុទ្ធកម្ពុជា និងភេសជ្ជៈផ្សេងៗ ជូនដល់ស្ថាប័ននានា ជាពិសេសចូលរួមបរិច្ចាគក្នុងបេសកកម្មទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស៕

សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទដែលជាប់ទាក់ទង