ប្រទេសឡាវជំរុញការត្រួតពិនិត្យមើលអ្នកដំណើរដែលមកដល់ប្រទេស

​បន្ទាប់ពី​ករណី​ថ្មីៗ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​រកឃើញ​ក្នុងចំណោម​មនុស្ស​ដែល​បានមកពី​បណ្តា​ប្រទេស​ផ្សេង​ចូលទៅក្នុង​ប្រទេស​ឡាវ បច្ចុប្បន្នេះ​ប្រទេស​ឡាវ​បាន​ជំរុញ​ការត្រួត​ពិនិត្យមើល​អ្នក​ដំណើរ​មកដល់​ថ្មី​ចូលក្នុង​ប្រទេស​នេះ រួមទាំង​អ្នកឯកទេស និង​ជនបរទេស​ដែលមាន​ការងារ​ក្នុង​គម្រោង​អភិវឌ្ឍ​នានា​ផងដែរ គឺ​ដើម្បី​ធានាថា​ក្រុម​នេះ​ត្រូវបាន​គេ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩ រួចរាល់ និង​ឆ្លងកាត់​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​

​ ​សារព័ត៌មាន​ប្រចាំថ្ងៃ​ក្នុងស្រុក Vientiane Times កាលពី​ថ្ងៃទី ២ ខែមិថុនា បាន​ដកស្រង់​សម្តី​អគ្គនាយករង​នៃ​នាយកដ្ឋាន​ប៉ូលីស​អន្តោប្រវេសន៍​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​ដែល​បាន​និយាយថា នាយកដ្ឋាន​កំពុងធ្វើការ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​ទៅលើ​រាល់​ការចេញចូល​ក្នុងប្រទេស​ទាំង​តាម​ច្រកព្រំដែន​ដីគោក និង​អាកាសយានដ្ឋាន​។​

​ជនជាតិ​ឡាវ​ទាំងអស់​ដែលមាន​បំណង​វិលត្រឡប់​មកកាន់​ប្រទេស​វិញ​គួរតែ​ចូល​តាម​ច្រកព្រំដែន​ផ្លូវការ​ដោយមាន​អាជ្ញាធរ​មូលដ្ឋាន និង​ទាហាន​ណែ​នាំឱ្យ​ចូលរួម​ក្នុងការ​ល្បាត​តាម​ព្រំដែន​ដើម្បី​ការពារ​កុំឱ្យ​ប្រជាជន​ចូល​ប្រទេស​ឡាវ​ដោយ​ខុសច្បាប់​។​

​គិត​ត្រឹម​ថ្ងៃទី ១ ខែមិថុនា ប្រទេស​ឡាវ​បានបញ្ជាក់​ករណី​ជំងឺ​កូ​វីដ​-១៩ ចំនួន ១ ៩២៩​នាក់ ដោយ​ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន ៣​នាក់​៕ (​ប្រភព VNA បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង