បញ្ជូនជនសង្ស័យ 3 នាក់ឪពុកនិងកូនទៅកាន់តុលាការខេត្តករណីព្រួតវ៉ៃធ្វើទារុណកម្មចងដៃចងជើងបុរសម្នាក់បាក់ឆ្អឹងកងកបណ្ដាលឲ្យស្លាប់នៅក្នុងដីកសិដ្ឋានចិញ្ចឹមសត្វពពែនិងគោក្នុងស្រុកសេសាន
ខេត្តស្ទឹងត្រែងៈ នៅរសៀលថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2021 នេះ នគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបានធ្វើការបញ្ជូនខ្លួនជនសង្ស័យចំនួនបីនាក់ឪពុកនិងកូនទៅកាន់តុលាការសាលាដំបូងខេត្ត ក្នុងករណីព្រួតវាយធ្វើទារុណកម្មមានគ្នាច្រើន ដោយចាប់គ្រៀកចងដៃ និងជើង វាយរហូតដល់ជ្រុលដៃបណ្ដាលឱ្យបាក់ឆ្អឹងកងកស្លាប់បុរសម្នាក់ដែលជាជនរងគ្រោះ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 20 និង 18 នាទីយប់ ថ្ងៃទី 30 ខែឧសភា ឆ្នាំ 2021 នៅត្រង់ចំណុចអូរខ្លី ក្នុងដីចំការកសិដ្ឋានចិញ្ចឹមសត្វពពែនិងគោ ស្ថិតនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ធា វ៉ាន់ ភេទប្រុស អាយុ 27 ឆ្នាំ ជនជាតិខ្មែរ (ពោះម៉ាយ) រស់នៅភូមិស្រែតាប៉ានឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បន្ទាប់មកបុរសម្នាក់នេះបានមករស់នៅក្នុងឃុំស្ដៅ ស្រុកសេសាន មួយបងប្អូន នៅមុនពេលកើតហេតុ បុរសម្នាក់ដែលជាជនរងគ្រោះនោះ បានដើរបាត់ពីផ្ទះចំនួនបីថ្ងៃមកហើយ ក្រោយមកក៏បានទទួលព័ត៌មានប្រាប់មកថា បុរសម្នាក់ដែលបានបាត់ខ្លួនជាយូរថ្ងៃមកនោះហើយត្រូវជាជនរងគ្រោះខាងលើ ត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងដីចម្ការកសិដ្ឋានចិញ្ចឹមសត្វពពែនិងគោ ដោយមានការសន្និដ្ឋានថាស្លាប់ដោយសារធ្វើទារុណកម្មជ្រុលរហូតដល់បាក់ឆ្អឹងកងក ពីម្ចាស់កសិដ្ឋាននោះដែលឃ្នីគ្នាឪពុកម្នាក់និងកូនប្រុសពីរនាក់ទាំងអស់បីនាក់។
លោកវីរៈសេនីយ៍ឯក វ៉ា សុផាន់ ស្នងការរងទទួលផ្នែកព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានប្រាប់TNM TV online នៅវេលាម៉ោង3និង09នាទីរសៀល ថ្ងៃទី2 ខែមិថុនានេះឲ្យដឹងថា ជនសង្ស័យមានចំនួន 3 នាក់ខាងលើមានឈ្មោះ ទី1 ឈ្មោះស្រេងសែ ភេទប្រុស អាយុ 50 ឆ្នាំ (ជាឪពុក) ទី 2 ឈ្មោះ លីម ម៉េងឡុង ភេទប្រុស អាយុ 23 ឆ្នាំ(កូន) និងទី 3 មានឈ្មោះលីម ម៉េងស្រុង ភេទប្រុសអាយុ 19 ឆ្នាំ(កូន) អ្នកទាំងបីនេះបានយកខ្សែមកចងដៃចងជើងជនរងគ្រោះ ធ្វើទារុណកម្មដោយគ្នាច្រើន វាយជ្រុលដៃបណ្ដាលឱ្យបាក់ឆ្អឹងកងករហូតដល់ធ្វើឲ្យជនរងគ្រោះបានស្លាប់បាត់បង់ជីវិតតែម្តង ។ លោក វ៉ា សុផាន់ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា នីតិវិធីតាមផ្លូវច្បាប់របស់សមត្ថកិច្ចព្រហ្មទណ្ឌខេត្តបានស្រាវជ្រាវធ្វើការត្រួតពិនិត្យទៅលើអង្គហេតុនិងសភាពសាកសពជាក់ស្ដែងដោយឃើញថាជាអំពើឃាតកម្មដោយធ្វើទារុណកម្មបណ្ដាលឱ្យជនរងគ្រោះមរណៈភាព បើតាមច្បាប់ព្រហ្មទណ្ឌក្នុងមាត្រា 205 ជនសង្ស័យទាំង 3 នាក់នេះត្រូវអនុវត្តទោសទាន់ជាប់គុកអស់មួយជីវិត ក៏ប៉ុន្តែនៅពេលឯកកាយ្យកាឬចៅក្រម បើកការស៊ើបអង្កេតទៅខាងតុលាការលោកបានរកឃើញអ្វីផ្សេងពីហ្នឹងទៀតនោះ ការចោទនេះ វាមិនមែនជាឃាតកម្មធ្វើទារុណកម្ម ខាងតុលាការគាត់អាចកែប្រែបទចោទនេះ ទៅជាបទចោទអ្វីមួយផ្សេងទៀតបាន ។ លោក វ៉ា សុផាន់ស្នងការរង បានបញ្ជាក់បន្ថែមថាករណីនេះគ្រាន់តែជាន័យដែលបានកំណត់របស់នគរបាលយុត្តិធម៌នោះទេហើយចំណែកដែលបានលេចឮព័ត៌មានថាមានសាច់ញាតិរបស់ជនសង្ស័យទាំងបីនាក់ខាងលើ ថាពួកគេកំពុងរត់ការខ្វែងដៃខ្វែងជើងឱ្យខាងសមត្ថកិច្ចដូចជាខាងស្ថាប័នតុលាការឱ្យជួយដោះស្រាយបានចេញក្រៅឃុំរើសរួចខ្លួនឲ្យមានសេរីភាពឡើងវិញនោះលោកមិនបានដឹងទេ តែចំណែករូបលោកផ្ទាល់ក៏ដូចជាឆន្ទៈរបស់លោកគឺបន្តអនុវត្តដោយមានការកំណត់យកបទល្មើសដែលចោទខាងលើនេះដដែលដោយមិនកែប្រែឡើយ ទោះបីជាមានខាងបងប្អូនសាច់ញាតិរបស់ជនសង្ស័យទាំងបីនាក់ឪពុកនិងកូនមកសុំឲ្យលោកជួយសម្របសម្រួលឲ្យរួចផុតពីទោសដែលប្រព្រឹត្តល្មើសច្បាប់ខាងលើនោះលោកក៏មិនទទួលដែរព្រោះអីនេះជាបទល្មើសព្យុះទណកម្ម រហូតដល់បាត់បង់ជីវិតជនរងគ្រោះ។
ពលរដ្ឋនៅខេត្តស្ទឹងត្រែងពួកគាត់កំពុងរងចាំមើលករណីជនសង្ស័យទាំង 3 នាក់ឪពុកនិងកូនដែលធ្វើទារុណកម្មទៅលើជនរងគ្រោះបណ្តាលឲ្យបាក់ឆ្អឹងកងកស្លាប់ខាងលើនោះ បន្ទាប់មកត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចុះស្រាវជ្រាវដូចជាត្រួតពិនិត្យពីសមត្ថកិច្ចជំនាញបច្ចេកទេសព្រមទាំងក្រុមគ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារការព្រួតវ៉ៃធ្វើទារុណកម្មចាប់ចងដៃស្លាបសេកទៅក្រោយនិងជើងទាំងពីរកាប់មុខទៅដី បណ្ដាលឱ្យបាក់ឆ្អឹងកងកស្លាប់ ជាក់ស្តែងក្រោយមកមន្ត្រីជំនាញនគរបាលព្រហ្មទណ្ឌខេត្ត ក៏បានចាប់ឃាត់ខ្លួនឪពុកនិងកូនពីរនាក់សរុប 3 នាក់ ដែលមានការសង្ស័យបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំនឹងបន្តនីតិវិធីបន្ត ក្រោយពីបន្តនីតិវិធីមន្ត្រីជំនាញព្រហ្មទណ្ឌខេត្តបានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង 3 នាក់នេះ ទៅកាន់តុលាការសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2021 នេះ ដោយសង្ឃឹមថាខាងតុលាការដូចជាលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរួមនិងចៅក្រមស៊ើបសួរ លោកកាត់ក្តីដោយយុត្តិធម៌ បងប្អូនខាងជនរងគ្រោះ ពួកគាត់នឹងសង្ឃឹមថា ខាងតុលាកាខេត្តស្ទឹងត្រែងនិងស្វែងរកភាពយុត្តិធម៌ជូនសម្រាប់ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទៅនោះ ។
(សហការី TNM)