រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៦នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានស្រុកចំនួន៧
រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៦នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ករណីរកឃើញថ្មីនេះ មាននៅក្នុងមូលដ្ឋានក្នុងស្រុកចំនួន៧ រួមមាន៖ ១. ក្រុងព្រៃវែង ចំនួន១នាក់, ២. ស្រុកពារាំង ចំនួន១នាក់, ៣. ស្រុកកញ្ជ្រៀច ចំនួន១នាក់, ៤. ស្រុកស្វាយអន្ទរ ចំនួន១នាក់, ៥. ស្រុកមេសាង ចំនួន២នាក់, ៦. ស្រុកពាមជរ ចំនួន៤នាក់ និង៧. ស្រុកពាមរក៍ ចំនួន៦នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១៦នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
ជាមួយគ្នានោះ រដ្ឋបាលខេត្ត បានអំពាវនាវដល់អ្នក ដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ ដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ដោយ៖ កន ចំណាន