យុវជនម្នាក់ត្រូវស្លាប់នៅនឹងកន្លែងដោយក្រុមយុវជនមួយក្រុមប្រើកាំបិតតាំងតោកាប់ប្រហារ

ភ្នុំពេញ៖ យុវជនម្នាក់ត្រូវបានយុវជនមួយក្រុមដឹងចាប់ប្រហារនឹងកាំបិតតាំងតោបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ នៅវេលាម៉ោង20 និង 30នាទី ថ្ងៃទី 01 ខែឧសភា ឆ្នាំ2021 នៅចំណុចផ្លូវជាតិលេខ2 ភូមិព្រែកតាគង់3 សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ជនគ្រោះឈ្មោះ គីម សុខខឿន ភេទប្រុស អាយុ21ឆ្នាំ មុខរបរ ជាងមាស ស្នាក់ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ជិះម៉ូតូម៉ាក់nex ពណ៍ខ្មៅលាយក្រហម ស្លាក់លេខភ្នំពេញ1-GN2249 (ស្លាប់នៅកន្លែងកើតហេតុ) ជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណបានគេខ្លួនបាត់។ បើតាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុឃើញបុរសម្នាក់ជិះម៉ូតូ និច ពណ៌ក្រហមតាមបណ្ដោយផ្លូវខាងលើស្រាប់តែមកដល់កន្លែងកើតហេតុក៏ឃើញយុវជនមួយក្រុមមានគ្នាពីរទៅបីនាក់ដេញកាប់ពីក្រោយបណ្ដាលឱ្យជនរងគ្រោះរងរបួសហើយក៏ដួលម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនឹងធ្វើការហ៊ុំព័ទ្ធកន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច័យ នគរបាលពិនិត្យកោសល្យវិច័យ លើសពជនរងគ្រោះ បានសន្និដ្ឋានថា សពរងគ្រោះស្លាប់ដោយដួលម៉ូតូ និងមានស្នាមកាប់នៅលើខ្លួន។ បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង