មន្ត្រីជាន់ខ្ពស់អាមេរិកដែលកំពុងធ្វើទស្សនកិច្ចនៅកម្ពុជា ជាម​នុស្សជំនិតប្រធានាធិបតីអាមេរិក៣រូប

ភ្នំពេញ៖លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលកំពុងធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជា មានប្រវត្តិមិនធម្មតា ពោលគឺធ្លាប់បម្រើការងារឱ្យប្រធានាធិបតីអាមេរិក៣រូប ។

នេះជាប្រវត្តិការងារសង្ខេបរបស់ ស្រី Wendy R. Sherman ៖

លោកស្រី Wendy R. Sherman បានចាប់ផ្តើមការងារដំបូងជាបុគ្គលិកសង្គមកិច្ច ដែលជួយស្ត្រីរងគ្រោះដោយ ការធ្វើបាបនិងពលរដ្ឋក្រីក្រ ហើយបានក្លាយជាឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកកិច្ចការ ច្បាប់ពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ១៩៩៦ ក្រោមរដ្ឋបាលលោកប៊ីល គ្លីនតុន ពីឆ្នាំ១៩៩៧ ដល់ ឆ្នាំ២០០១ ជាទីប្រឹក្សាក្រសួងការបរទេស ក្រោម រដ្ឋបាលលោកប៊ីល គ្លីនតុន ពីឆ្នាំ២០១១ ដល់ ឆ្នាំ២០១៥ ជារដ្ឋលេខាធិការក្រសួងការបរទេសទទួល បន្ទុកកិច្ចការ នយោបាយ ក្រោមរដ្ឋបាលលោកបារ៉ាក់ អូបាម៉ា ឆ្នាំ២០២១ ជាអនុរដ្ឋមន្ត្រីការបរទេស តាំងពីខែមេសា ក្រោមរដ្ឋបាលលោកចូ បៃដិន។

លោកស្រីក៏ធ្លាប់ជាទីប្រឹក្សាពិសេសលោកប្រធានាធិបតី ប៊ីល គ្លីនតុន និងលោកស្រីម៉ាដឺលីន អល់ប្រាយ អតីត រដ្ឋមន្ត្រីការបរទេស ហើយលោកស្រីក៏ដើរតួនាទីសំខាន់ក្នុងការចរចានុយក្លេអ៊ែរកូរ៉េខាងជើងនិងនុយក្លេអ៊ែរអ៊ីរ៉ង់ ផងដែរ។

លោកស្រីក៏បានធ្លាប់ជាប្រធានស្ថាបនិកនិងប្រធានប្រតិបត្តិមូលនិធិ Fannie Mae ដែលមានមូលនិធិជាង ៣៥០លានដុល្លារជួយដល់ពលរដ្ឋឲ្យមានសិទ្ធិកាន់កាប់លំនៅដ្ឋាន។

គួរជម្រាបថា លោកស្រី Sherman គឺ ជាស្ត្រី ទី១ ដែលកាន់តំណែង អនុរដ្ឋមន្ត្រី ក្រសួងការបរទេសរបស់ សហរដ្ឋ អាមេរិក ៕

អត្ថបទដែលជាប់ទាក់ទង