អតីតព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ លោក តុប ច័ន្ទសិរីវុធ ត្រូវបានដោះលែង ក្រោយទទួលព្រះរាជក្រឹត្យលើកលែងទោស

ភ្នំពេញ៖លោក តុប ច័ន្ទសិរីវុធ អតីតព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ ដែលជាទណ្ឌិតមានទោសសរុបចំនួន១៩ឆ្នាំ ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ ជំរិតទារប្រាក់ និង បង្ខាំងមនុស្សខុសច្បាប់ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ត្រូវបានទទួលការលើកលែងទោស តាមរយៈព្រះរាជក្រឹត្យ ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែល TNM NEWS ទើបទទួលបាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នេះ ។

លោក តុប ច័ន្ទសិរីវុធ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់១៩ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ៨០ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៣ របស់តុលាការកំពូល ។

លោក តុប ច័ន្ទសិរី​វុធ​ និង គូកន២នាក់ ត្រូវ​បាន​សមត្ថកិច្ចអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ចាប់​ខ្លួន​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​ក្រុង​ពោធិ៍សាត់ កាលពីថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១០ ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ ជំរិតទារប្រាក់ និង បង្ខាំងមនុស្សខុសច្បាប់ ។

គិតចាប់ពីថ្ងៃចាប់ខ្លួន គឺ លោក តុប ច័ន្ទសិរីវុធ បានជាប់ពន្ធនាគារប្រមាណ១១ឆ្នាំ មកហើយ មុខទទួលបានព្រះរាជក្រឹត្យលើកលែងទោស នេះ ៕

     

អត្ថបទដែលជាប់ទាក់ទង