លោកឧកញ៉ា នួន អក ប្រកាសថា មិនមានជម្លោះជាមួយ លោកបណ្ឌិត ម៉ិច សីហា ទេ
ភ្នំពេញ ៖«អនិច្ចាសង្គមខ្ញុំ រឿងពិតមិនប្រកាស រឿងប្រឌិតបង្កើតហូរហែ មនុស្ស២នាក់មិនស្គាល់គ្នា ចាប់អោយជល់គ្នាដូចគោក្របី ។ ការយក Video2 ផ្សេងគ្នាមកកាត់បញ្ចូលគ្នាដូចមនុស្ស២នាក់កំពុងឈ្លោះគ្នានេះ នាំអោយមានការភ័ន្តច្រឡំនិងធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសខ្ញុំនិងបណ្ឌិត ម៉ិចសីហា» ។
នេះជាការលើកឡើងរបស់លោកឧកញ៉ា នួន អក តាមបណ្តាញសង្គម Facebook កាលពីវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះ ។
លោកឧកញ៉ា នួន អក ថ្លែងថា លោកនិងបណ្ឌិត ម៉ិច សីហា មិនបានស្គាល់គ្នា ហើយក៏មិនដែលមានរឿងអ្វីនឹងគ្នាដែរ គ្រាន់តែដឹងថាយើង២នាក់ជាបុគ្គលធ្វើសព្វបែបយ៉ាងដើម្បីសង្គមជាតិតែមួយ ។ ខ្មែរតែមួយ រស់ក្រោមមេឃតែមួយ ហើយក្នុងពេលឆាប់ៗនេះយើងទាំង២នាក់នឹងជួបគ្នាដើម្បីជជែកគ្នាលេងនិងរៀនសូត្រពីគ្នាទៅវិញទៅមក ផងដែរ។ លោកឧកញ៉ា នួន អក ជាមនុស្សបើកចិត្តទូលំទូរលាយក្នុងការទទួលយកចំណេះដឹងថ្មីៗល្អៗនិងរាប់អានបណ្ឌិតជនដូចលោកគ្រូ ម៉ិច សីហា ។
ជាមួយគ្នានេះ លោកឧកញ៉ា នួន អក សូមសំណូមពរបងប្អូនលេងផេក Troll សូមកុំយកវីដេអូលោកឧកញ៉ា ទៅកាត់តចូលវីដេអូលោកគ្រូទៅធ្វើនយោបាយ Promote ផេកខ្លួនឯងអី សូមលុបចោលវិញ បើយើងជាខ្មែរដូចគ្នា ។ ត្រូវចាំថា ភាពស្អាតស្អំរបស់មនុស្សនឹងអាចបាត់បង់តាមការលាបពណ៌ ៕