ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន៖ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រក្សាបានសុខសន្តិភាព និងកំពុងប្រយុទ្ធជំងឺកូវីដ-១៩

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹម យ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយ មានជ័យ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រៅពីការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូ វីដ-១៩ កម្ពុជាយើងរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន។

ការថ្លែងយ៉ាងដូច្នេះ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងក្នុង កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច របស់គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល គណ បក្សប្រជាជនកម្ពុជា ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដល់សមាជិកសមាជិកា នៅសាលប្រជុំបក្សខេត្តបន្ទាយមាន ជ័យកាលពីព្រឹកថ្ងៃ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី៣០ ខែ ឧសភា ឆ្នាំ២០២១ ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះគណបក្សគ្រប់ថ្នាក់ អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកង កម្លាំងប្រដាប់អាវុធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងកិច្ចការ ពង្រឹងខឿនការពារជាតិ ការពារអធិបតេយ្យភាព បូរណភាពដែនដី នៃមាតុភូមិបានយ៉ាងរឹងមាំ រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ទប់ស្កាត់បានរាល់ ការប៉ុនប៉ងនានា ដែលមានបំណងបំផ្លិចបំផ្លាញសេចក្តីសុខ និងភាពក្សេមក្សាន្ត របស់ជាតិ ពីមជ្ឈដ្ឋានអគតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកម្ពស់សុខុមាលភាព និង ជីវភាពរស់ នៅស្របតាមគោលនយោបាយ របស់គណបក្ស និងរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ា នបានក្រើនរម្លឹកសមាជិក សមាជិកា និងអ្នកពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តន៍ការងារក្នុងកាលៈទេសៈនៃ ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ត្រូវរួមគ្នាបន្តការពារដាច់ខាត នូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃមាតុភូមិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សង្គម ទប់ស្កាត់ឱ្យបាននូវរាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ អំពីភេរវកម្ម ការជួញដូរមនុស្ស គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរ។ល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ត្រូវបន្តជំរុញកំណែទម្រង់រដ្ឋ ឱ្យបានខ្លាំងស្រុះដៃគ្នា និងកាន់តែទទួលបានផ្លែផ្កា តាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដោះស្រាយកង្វល់ បង្កើនជំនឿ និងការគាំទ្ររបស់ប្រជាពលរដ្ឋ មកលើ អាជ្ញាធរមូលដ្ឋាន និងគណបក្ស។ ពង្រឹងប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធានាសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ ផ្អែកលើរដ្ឋធម្មនុញ្ញ ។ បន្តជំរុញការអភិវឌ្ឍវិស័យអាទិភាពទាំង៤ ឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀតគឺ មនុស្ស ទឹក ភ្លើង និងផ្លូវ ដើម្បីចូលរួមឆ្លើយតបទៅនឹង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។ ត្រូវបន្តអនុវត្តន៍ និងចលនាប្រជាពលរដ្ឋនៅតាមភូមិ ឃុំ-សង្កាត់ ឱ្យចូលរួមប្រយុទ្ធនឹង ជំងឺកូវីដ-១៩ តាមរយៈការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពា រ និង៣កុំ និងណែនាំ ឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ព្រមទាំងអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល ។ ជំរុញលើកទឹកចិត្តការបង្កបង្កើនផលកសិកម្ម សេវាកម្ម និងឧស្សាហកម្ម ដែលរងផលប៉ះ ពាល់ពីជំងឺកូវីដ-១៩ ។ ចំពោះមុខត្រូវខិតខំស្តារហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋានឡើងវិញ ដើម្បីបម្រើឱ្យវិស័យធារាសាស្រ្ត ការដឹកជញ្ជូនកសិផល និងត្រៀមលក្ខណៈចូលរួមបង្ការទប់ ស្កាត់ គ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដែលអាចកើតឡើង ក្នុងអំឡុងពេលរដូវវស្សានាពេល ខាងមុខនេះ៕

ដោយឈុន សារ៉ាត, សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទដែលជាប់ទាក់ទង