ឃ្លាំងស្តុកទំនិញ (ស្តុកខារ៉ាបាវ) របស់ឈ្មោះ ស ពុទ្ធា មានកម្មករសរុប ៥៣ នាក់ ឆ្លងកូវីដ១៩
នៅវេលាម៉ោង ៩:០០នាទីព្រឹក ថ្ងៃ សុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០២១នេះ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានចុះបិទទីតាំងឃ្លាំងស្តុកទំនិញ (ស្តុកខារ៉ាបាវ) របស់ឈ្មោះ ស ពុទ្ធា មានកម្មករសរុប ៥៣ នាក់ ដែលមានទីតាំង ស្ថិតនៅឃ្លាំងលេខ ៤៧០ ក្រុមទី៣ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភព៖ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ

