សពទាហានមួកខៀវកម្ពុជាម្នាក់ ដែលស្លាប់ដោយសារកូវីដ នឹងទទួលបានមេដាយកិត្តិយសពីអង្គការសហប្រជាជាតិ
មេដាយ Dag Hammarskjöld នឹងត្រូវប្រគល់ជូនវីរជនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានទទួលមរណភាព ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធនៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហ ប្រជាជាតិ នៅទីក្រុងញូវយក។ នេះបើតាមការប្រកាសរបស់ អង្គកាសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។

សូមបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ទោ ស សាវី អតីតកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិ បានទទួលមរណភាពក្នុងអាយុ ៦៣ ឆ្នាំ ដោយសារជំងឺកូវីដ១៩ កាលពីខែឧសភា ឆ្នាំ២០២០ ក្នុងពេលបំពេញ បេសកកម្មនៅប្រទេសម៉ាលី (MINUSMA) ខណៈកងទ័ពមួកខៀវកម្ពុជាចំនួន ៥ នាក់ផ្សេងទៀត ដែលបានឆ្លងជំងឺនេះដែរនោះបានជាសះស្បើយ៕

ដោយ៖ ទទក, សម្រួលផ្សយ៖ កន ចំណាន