ប្រទេសថៃកត់ត្រាកំណត់ត្រានៃការស្លាប់ប្រចាំថ្ងៃថ្មីរបស់អ្នកជំងឺកូវីដ-១៩

​កាលពី​ថ្ងៃទី ២៧ ខែឧសភា ប្រទេស​ថៃ​បានឃើញ​នូវ​កំណត់ត្រា​ថ្មី​នៃ​ការស្លាប់​របស់​អ្នកជំងឺ​កូ​វីដ​-១៩ ។​

​កាលពី​ព្រឹក​ថ្ងៃទី ២៧ ខែឧសភា ក្រសួងសុខាភិបាល​នៃ​ប្រទេស​ថៃ​បាន​បញ្ជាក់ថា អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៤៧​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង ដែលជា​កំណត់ត្រា​ថ្មី​ប្រចាំថ្ងៃ​ដែល​លើសពី​កំណត់ត្រា​មុន​នៃ​ការស្លាប់​ចំនួន ៤១​នាក់​កាល​ពីមួយ​ថ្ងៃមុន​។​

​ប្រទេស​នេះ​ក៏មាន​បានបញ្ជាក់​នូវ​ក​រ​ណី​ឆ្លង​ថ្មី​ចំនួន ៣ ៣២៣​នាក់ ដោយ​ក្នុងនោះ​មាន ១ ២១៩​នាក់​ជា​ករណី​ឆ្លង​នៅក្នុង​ពន្ធនាគារ​។​

​ចំនួន​អ្នក​ឆ្លង​សរុប​នៅក្នុង​ប្រទេស​ថៃ​បាន​កើន​ឡើងដល់​ចំនួន ១៤១ ២១៧​នាក់ ចាប់តាំងពី​ជំងឺ​កូ​វីដ​-១៩ បាន​ផ្ទុះឡើង​កាលពីដើម​ឆ្នាំនេះ ដោយមាន​អ្នកស្លាប់​សរប​ចំនួន ៩២០​នាក់​។​

​ប្រជាជន​ថៃ​ជាង ៣​លាន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​នេះ ដោយ​ក្នុងនោះ​មាន​ប្រមាណ ២​លាន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ដំបូង និង ១​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ២ ៕ (​ប្រភព VNA បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង