រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ត្រូវចាំថា ការដែលប្រពន្ធ័ផ្សាយរបស់រដ្ឋ ផ្សាយគឺជាព័ត៌មានពិត ត្រឹមត្រូវ ច្បាស់លាស់ ជឿទុក ចិត្តបាន ដោយមិនធ្វើអោយ ប្រជាជនពលរដ្ឋ មានការយល់ច្រឡំនោះទេ”

ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីធ្វើការត្រួតពិនិត្យផែនការសម្មភាពវឌ្ឍនភាព ការងារវិស័យផ្សព្វផ្សាយព័ត៌មាន និង សោតទស្សន៏ ក៏ដូចជាផ្នែកពាក់ពន្ធ័នានា បានធ្វើឡើង នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានរំលឹកដល់ប្រពន្ធ័ផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ ត្រូវបន្តផ្សាយនូវរាល់ដំណឹង ផ្លូវការ ដែលចេញដោយស្ថាប័នរដ្ឋ កុំយកពីប្រភពណាដែលមិនច្បាស់លាស់ ហើយ ត្រូវចាំថា ការដែលប្រពន្ធ័ផ្សាយរបស់រដ្ឋ ផ្សាយគឺជាព័ត៌មានពិត ត្រឹមត្រូវ ច្បាស់លាស់ ជឿទុក ចិត្តបាន ដោយមិនធ្វើអោយ ប្រជាជនពលរដ្ឋ មានការយល់ច្រឡំនោះទេ ។ រាល់ព័ត៌មាន ត្រូវរហ័ស និងមានការផ្ទៀងផ្ទាត់អោយបានត្រឹមត្រូវ ទើបរាល់ព័ត៌មាន និងដំណឹងដែល ផ្សាយចេញទៅ ទទួលបានទំនុកចិត្ត និង ទទួលយកបានពីប្រជាពលរដ្ឋទូទៅ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការកោតសរសើរចំពោះវឌ្ឍនភាព ការងារដែលថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ក្រោមឱវាទ ក្រសួងព័ត៌មាន បានរួមគ្នាសម្រេច អនុវត្តន៏ ក្នុងរយះពេលកន្លងមក ដែលឆ្លុះបញ្ចាំងអោយឃើញពីស្មារតីទទួលខុសត្រូវ និង យកចិត្តទុកដាក់ខ្ពស់ លើការងារព័ត៌មាន និងសោតទស្សន៏ ព្រមទាំងបង្ហាញឲ្យឃើញពីស្មារតី សាមគ្គីភាព ឯកភាព និងសហការគ្នា។

ជាមួយគ្នានោះឯកឧត្តម រដ្ឋមន្រ្តី បានធ្វើការជម្រុញ លើក ទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្រ្តីជំនាញគ្រប់ផ្នែក ត្រូវធ្វើយ៉ាងណា រៀបចំបច្ចុប្បន្នភាព ការងារ ផ្ទៃក្នុងបានកាន់តែល្អប្រសើរបន្ថែមទៀត ព្រោះថា ក្រសួងព័ត៌មាន នៅមានកិច្ចការងារសំខាន់ៗជាច្រើនទៀត ដែលត្រូវធ្វើ ទោះបីស្ថិតកាល:ទេស: នៃជំងឺកូវីដ-១៩ នេះក៏ដោយ ប៉ុន្តែស្ថាប័នព័ត៌មាន នៅតែដើរតូនាទីយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មាន ពិត ទាន់ហេតុការណ៏ នូវរាល់ព្រឹត្តការណ៏ថ្មីៗ អោយសាធារណជនបានដឹង ហើយបន្តចូលរួមគ្នា និង អនុវត្តន៏តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩ ៣ កុំ ៣ ការពារ។

នៅក្នុងឱកាសនោះ ឯកឧត្តម ជាថ្នាក់ដឹកនាំ តាមបណ្តាអគ្គនាយកដ្ឋាននិងតាមផ្នែក ជំនាញពាក់ពន្ធ័នានា បានធ្វើរបាយការណ៏ពីសកម្មភាពការងារសំខាន់ៗដែលសម្រេចអនុវត្តន៏ បានក្នុងរយះពេលកន្លងមកនេះ និងបានលើកជាផែនការ ការងារដែលត្រូវបន្តអនុវត្តន៏អោយ បាន កាន់តែល្អ ដើម្បីធ្វើយ៉ាងណាអោយការងារផ្សព្វផ្សាយ របស់ក្រសួងព័ត៌មាន នៅថ្នាក់ ជាតិនិង ថ្នាក់ក្រោមជាតិ កាន់តែមានសកម្មភាព និងមានភាពរហ័ស ក្នុងការផ្តល់ព័ត៌មាន ជូន ដល់សាធារណជនទូទៅបានដឹងពីព្រឹត្តការណ៏ជាតិ និងអន្តរជាតិដែលកើតមានឡើងជាប្រចាំ ថ្ងៃ ជាពិសេសធ្វើយ៉ាងណាអោយប្រជាពលរដ្ឋបានយល់កាន់តែច្បាស់ និងចូលរួមទាំងអស់គ្នា ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៏៕

ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា, សម្រួលផ្សាយ៖ APP

អត្ថបទដែលជាប់ទាក់ទង