លោក ចូ បៃដិន និងលោក ពូទីន នឹង​ជួប​ទល់មុខ​គ្នា​ជា​លើកដំបូងនាពាក់កណ្តាលខែមិថុនា

អាមេរិក ៖ សេត​វិមាន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ប្រធានាធិបតី​អាមេរិក Joe Biden និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នឹង​បើក​កិច្ចប្រជុំ​កំពូល​លើកដំបូង​របស់​ពួកគេ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស​នៅ​ថ្ងៃទី១៦ ខែមិថុនា​។​ នេះ​បើ​យោងតាម​ការចេញផ្សាយដោយ​សារព័ត៌មាន ស៊ិន​ហួរ​។​

​សេត​វិមាន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​ថា “​មេដឹកនាំ​ទាំងពីរ​នឹង​ពិភាក្សា​ពី​បញ្ហា​បន្ទាន់​ទាំងអស់ ខណៈពេលដែល​យើង ស្វែងរក​កា រ​ស្តារ​ភាព​អាច​ព្យាករណ៍​បាន​និង​ស្ថិរភាព​ឡើងវិញ សម្រាប់​ទំនាក់ទំនង​សហរដ្ឋអាមេរិក​-​រុស្ស៊ី​”​។​ ​វិមាន​ក្រឹម​ឡាំង​ក៏បាន​បញ្ជាក់​ពី​កិច្ចប្រជុំ​នោះ​នៅក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ​។​

​វា​នឹង​ក្លាយជា​ការជួប​ផ្ទាល់​លើកដំបូង​របស់លោក Biden ជាមួយ​លោក​Putin ក្នុងនាម​ជា​ប្រធានាធិបតី​។ លោក Biden បាន​និយាយ​កាលពី​ដើមខែ​នេះ​ថា​ លោក​រំពឹងថា​នឹង​ជួប​ជាមួយ​លោកពូ​ទីន​ក្នុងអំឡុងពេល​ធ្វើដំណើរ​ទៅ​អឺរ៉ុប​នៅ​ខែមិថុនា នៅពេល​លោក​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ទាំង​ប្រាំពីរ ក្នុង​ចក្រភព​អង់គ្លេស បន្ទាប់មក​គឺ​ក្នុង​កិច្ចប្រជុំ​កំពូល​ណា​តូ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក​៕

អត្ថបទដែលជាប់ទាក់ទង