ប្រទេសថៃរាយការណ៍អំពីការផ្ទុះឡើងនូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ នៅក្នុងជំរុំស្នាក់នៅកម្មករសំណង់

​អាជ្ញាធរ​ថៃ​កាលពី​ថ្ងៃទី ២៤ ខែឧសភា បានបញ្ជាក់​អំពី​ការផ្ទុះ​ឡើង​នៃ​ការឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ទាក់ទង​ទៅនឹង​ការដ្ឋាន​សំណង់ MRT មួយ​នៅក្នុង​ខេត្ត​ណុន​ថា​បូរី​ជាប់​នឹង​ទីក្រុង​បាងកក​។​

​កាលពី​ថ្ងៃទី ២២ ខែឧសភា សំណាក​កម្មករ​ចំនួន ៩០០​នាក់​នៅក្នុង​ជំរុំ​ស្នាក់នៅ​ត្រូវបាន​ធ្វើតេស្ត ដែល​ក្នុងនោះ​មាន ៥១៩​នាក់​ត្រូវបាន​បញ្ជាក់ថា​មាន​វិជ្ជមាន​ចំពោះ​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី ២៤ ខែឧសភា​។​

​អាជ្ញាធរ​បាន​និយាយថា ភាគច្រើន​នៃ​កម្មករ​នៅ​ជំរុំ​ស្នាក់នៅ​នោះ គឺជា​ជន​ចំណាកស្រុក ហើយនឹង​ត្រូវបាន​គេ​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​ជំរុំ​ស្នាក់នៅ ខណៈដែល​មិត្ត​រួមការ​ងារ​ថៃ​នឹងត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅតាម​មូលដ្ឋាន​។ ជំរុំ​ស្នាក់នៅ​នោះ​ត្រូវបាន​បញ្ជា​ឱ្យ​បិទ​ចាប់ពី​ល្ងាច​ថ្ងៃទី ២៤ ខែឧសភា​។​

​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ករណី​ភាគច្រើន​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​រកឃើញ​ក្នុងចំណោម​កម្មករសំណង់​នៅ​ទីក្រុង​បាងកក រួមទាំង​ការឆ្លង​ទម្រង់​មេរោគ SARS-CoV-2 B.1.617.2 ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ឥណ្ឌា​៕ (​ប្រភព VNA បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង