USAID បង្កើតកិច្ចព្រមព្រៀងទិញគ្រាប់ស្វាយចន្ទី សហករណ៍កសិកម្ម និងសហគ្រាសឯកជន

បន្ទាប់ពីកិច្ចប្រជុំចរចាចំនួនពីរលើកដែលសម្របសម្រួលដោយគម្រោង USAID ព្រៃឡង់បៃតង រវាងកសិករស្វាយចន្ទីមកពីសហករណ៍កសិកម្ម មានរិទ្ធិ និង ទំរិញ នៅក្នុងខេត្តកំពង់ធំ និងសហគ្រាសម៉ាដាមឡៃហួត រួចមកកិច្ចព្រមព្រៀងបានធ្វើឡើង ហើយការបញ្ជាទិញស្វាយចន្ទីជាលើកដំបូងក៏ត្រូវបានចាប់ផ្តើម។

បើយោងតាមកិច្ចព្រមព្រៀង បានឯកភាពគ្នាត្រូវបាន អង្គការ USAID Greening Prey Lang ព្រៃឡង់បៃតង ឱ្យដឹងនៅថ្ងៃ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ថា ដោយសហគ្រាសម៉ាដាមឡៃហួត បានយល់ព្រមទិញគ្រាប់ស្វាយចន្ទីក្នុងតម្លៃថ្លៃជាងទីផ្សារ ៣០០រៀល ក្នុងមួយគីឡូក្រាម ពីកសិករចំនួន ៦៣នាក់ មកពីសហករណ៍កសិកម្មទាំងពីរ គឹ សហករណ៍កសិកម្ម មានរិទ្ធិ និង ទំរិញខេត្តកំពង់ធំ ។ រហូតមកដល់ពេលនេះគ្រាប់ស្វាយចន្ទីចំនួន ៩៧តោន ត្រូវបានផ្គត់ផ្គង់ដល់សហគ្រាសម៉ាដាមឡៃហួត ។

នៅពេលដែលកសិករបានបង្កើតទំនាក់ទំនង ជាមួយអ្នកទិញផលិតផលកសិកម្ម ពួកគាត់នឹងមិនបារម្ភថា ផលិតផលរបស់ពួកគាត់នឹងលក់មិនចេញ ឬបានតម្លៃទាបទេ។ ដោយមានអ្នកទិញដែលបានចុះកិច្ចព្រមព្រៀងនិងតម្លៃថេរ ប្រាក់ចំណូលរបស់កសិករនឹងកើនឡើង ហើយវាចូលរួមដល់ការកាត់បន្ថយតម្រូវការ ទាញយកធនធានធម្មជាតិសម្រាប់ជីវភាពរបស់ពួកគាត់៕

ដោយ ណយ នឿន, សម្រួលផ្សាយ៖ កន ចំណាន (ប្រភពៈ USAID )

អត្ថបទដែលជាប់ទាក់ទង