អភិបាលខេត្តកែប ចុះពិនិត្យមើលការផ្តល់សេវាជូនប្រជាពលរដ្ឋ និងសិក្សាស្ថានភាពជីវភាពរស់នៅ មុខរបរ ការបង្កបង្កេីនផលសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ
ព្រឹកថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានចុះពិនិត្យមើលការផ្តល់សេវាជូនប្រជាពលរដ្ឋ និងសិក្សាស្ថានភាពជីវភាពរស់នៅ មុខរបរ ការបង្កបង្កេីនផលសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងដំណាក់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់ ៕
ប្រភព៖ រដ្ឋបាលខេត្តកែប



