ជំងឺកូវីដ-១៩ បំផ្លាញដល់ជនបទឥណ្ឌានៅតាមជនបទ
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយកាលពីសប្តាហ៍មុនថា ជំងឺរាតត្បាតកូវីដ-១៩ ដែលបានឆក់យកជីវិតមនុស្សជាង ២៨០ ០០០នាក់នៅទូទាំងប្រទេសឥណ្ឌា កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅតាមតំបន់ជនបទរបស់ប្រទេសខ្លួន។
លោកបានជំរុញឱ្យប្រជាជនដែលរស់នៅតាមជនបទត្រូវមានការប្រុងប្រយ័ត្ន ហើយត្រូវធ្វើតេស្ត និងប្រើប្រាស់ឱសថឱ្យបានទាន់ពេលវេលា ប្រសិនបើមានអារម្មណ៍ថាឈឺ ហើយជាពិសេសត្រូវចាក់វ៉ាក់សាំង។
បើទោះបីជា លោក Vinod K. Paul ដែលជាអ្នកវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ និងផ្នែកសុខភាពសាធារណៈជនជាតិឥណ្ឌាដែលត្រូវបានទទួលស្គាល់បាននិយាយកាលពីថ្ងៃអង្គារថា «នៅទីនេះមានស្ថេរភាព» ហើយ «ជំងឺរាតត្បាតកំពុងមានការថមថយ» ខណៈដែលករណីសកម្មកំពុងធ្លាក់ចុះ ស្របពេលដែលអ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកំពុងមានការកើនឡើង ករណីស្លាប់នៅតែកើនឡើង ហើយជាពិសេសភូមិនានាកំពុងត្រូវបានញាំញីដោយរោគរាតត្បាតនេះ៕ (ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល