លោកជុំទាវបណ្ឌិត លី អ៊ុំអេង ទីណាប្រជាពលរដ្ឌមានទុកមានលោកជុំទាវបាននាំយកអំណោយផ្ទាល់ខ្លួនអង្ករ.ទឹកត្រី.ទឹកស៊ីអិវ ចែកជូនដល់ពលរដ្ឌចំនួន១០០គ្រួសារ
TNM(ខេត្តសៀមរាប) ៖ នាព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១ លោកជុំទាវបណ្ឌិត លី អ៊ុំអេង បានដឹកកូនចៅរៀបចំអង្ករពីតោនកន្លះ និងទឹកត្រី.ទឹកស៊ីអិវ.ប៊ីចេង.ខ្ទឹមសរ ចំនួន១០០ថង់បានធ្វើការដឹកជញ្ជូនទៅភូមិតាប៉ាងឃុំអំពិលស្រុកប្រាសាទបាគងខេត្តសៀមរាប។
លោកជុំទាវបណ្ឌិតបានមានប្រសាសន៍ថាពេលសម័យនេះកំពុងតែមានការរីករាលដាលជុំងឺកូវិត១៩លោកជុំទាវមានទឹកចិត្តតិចតួចស្តួចស្តើងបានពាំនាំយកអង្ករ.ទឹកត្រី.ទឹកស៊ីអិវ.ប៊ីចេង.ខ្ទឹមសរផ្ទាល់ខ្លួនមកចែកជូនដល់ប្រជាពលរដ្ឌក្រីក្រចំនួន១០០គ្រួសារដើម្បីជួយកាត់បន្ថយការខ្វះខាតបានមួយរយះផងដែរ។
លោកជុំទាវបណ្ឌិតបានបន្តទៀតថានិងខំប្រឹងប្រែងការចែកគ្រឿងបរិភោកជូនដល់ប្រជាពលរដ្ឌដែលក្រីក្រជាបន្តបន្ទាប់ទៀតហើយលោកជុំទាវក៏សូមអរគុណដល់បងប្អូនយាយតាពូមីងដែលគាំទ្រស្រឡាញ់រាប់អានគាត់និងសូមជូនពរដល់ប្រជាពលរដ្ឌជាសឆ្ងាយពីជុំងឺកូវិត១៩ត្រូវធ្វើតាមក្រសួងសុខាភិបាលបានណែនាំ៣កុំ៣ការពារ៕