អង្គការ Birdlife សង្រ្គោះកូនសត្វឆ្មាដាវ ចំនួនបីក្បាល និងសត្វព្រៃមួយចំនួនទៀត

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ អង្គការជីវិតសត្វស្លាបកម្ពុជា birdlife international Cambodia Programme បានចេញផ្សាយព័ត៌មានផ្លូវការរបស់ខ្លួនថា បានជួយ សង្គ្រោះកូនសត្វឆ្មាដាវ ចំនួនបីក្បាល កូនសត្វអកពស់ព្រៃ ចំនួនមួយក្បាល និងកូនសត្វកេងកងតូច ចំនួនពីរក្បាល ដោយមន្ទីរបរិស្ថានខេត្តរតនគិរី។

អង្គការជីវិតសត្វស្លាបកម្ពុជា-គម្រោងលំផាត់ បានប្រគល់សត្វព្រៃដែលបានសង្រ្គោះ និងមើលថែបណ្តោះអាសន្ន ទៅកាន់ក្រុមសង្រ្គោះសត្វព្រៃរហ័ស ដើម្បីធ្វើការថែបំប៉ន និងស្តារនីតិសម្បទារបន្ត នៅមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ មុនពេលលែងទៅកាន់ព្រៃធម្មជាតិវិញ។ សត្វព្រៃទាំងនេះត្រូវបានសង្រ្គោះដំបូង ដោយការសហការរវាងអង្គការជីវិតសត្វស្លាបកម្ពុជា និងមន្ទីរបរិស្ថានខេត្តរតនគិរី។

សត្វព្រៃទាំងអស់រួមមាន កូនសត្វឆ្មាដាវចំនួនបីក្បាល កូនសត្វអកពស់ព្រៃចំនួនមួយក្បាល និងកូនសត្វកេងកងតូចចំនួនពីរក្បាល។ សត្វព្រៃទាំងអស់ជាសត្វដែលទទួលបានពីប្រជាពលរដ្ឋ និងការរឹបអូសពីអ្នកបរបាញ់ដោយឧទ្យានុរក្ស នៅដែនជម្រកសត្វព្រៃលំផាត់កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ៕

ដោយ៖ ណយ នឿន, សម្រួលផ្សាយ៖ កន ចំណាន (ប្រភពៈអង្គការ Birdlife)

អត្ថបទដែលជាប់ទាក់ទង