គ្រាប់រ៉ុក្កែត ៩០គ្រាប់បានបាញ់ពីតំបន់ហ្គាហ្សាស្ទ្រីបទៅលើអ៊ីស្រាអែលក្នុងពេលតែមួយយប់

កងទ័ពអាកាស​អ៊ីស្រាអែល​បាន​រាយការណ៍​នៅលើ​ទំព័រ​បណ្តាញ​សង្គម Twitter របស់ខ្លួន​ថា គ្រាប់​រ៉ុក្កែត​ប្រមាណ ៩០​គ្រាប់​ត្រូវបាន​បាញ់​ចេញពី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​ទៅលើ​ប្រ​ទស​អ៊ីស្រាអែល​ពី​ម៉ោង ១៩:០០ ម៉ោង​ក្នុងស្រុក​កាលពី​ថ្ងៃ​ច័ន្ទ (​ស្របពេល​ម៉ោង​នៅ​ទីក្រុង​មូ​ស្គូ​) រហូតដល់​ម៉ោង ០៧:០០​ព្រឹក​ថ្ងៃ​អង្គារ​។​

​ការរាយការណ៍​នេះ​បាន​និយាយថា គ្រាប់​រ៉ុក្កែត​ប្រមាណ ២០​គ្រាប់​បាន​ធ្លាក់​នៅក្នុង​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​ខ្លួនឯង​។ ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​អ៊ីស្រាអែល​បាន​ស្ទាក់ចាប់​គ្រាប់​រ៉ុក្កែត​រាប់សិប​គ្រាប់​៕ (​ប្រភព TASS បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង