ក្រុមហ៊ុនឱសថ Shilpa របស់ឥណ្ឌាចុះហត្ថលេខាលើកិច្ចព្រមព្រៀងផលិតវ៉ាក់សាំង Sputnik V

​កាលពី​ថ្ងៃ​ចន្ទ ក្រុមហ៊ុន​ផលិត​ឱសថ Shilpa Medicare Limited របស់​ឥណ្ឌា​បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា ក្រុមហ៊ុន​ផលិត​ឱសថ​របស់​ឥណ្ឌា​មួយ​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​មន្ទីរពិសោធន៍រ​បស់​វេជ្ជបណ្ឌិត Reddy ស្តីពី​ការផលិត និង​ផ្គត់ផ្គង់​វ៉ាក់សាំង Sputnik V ដែល​បង្កើតឡើង​ដោយ​រុស្ស៊ី​។​

​ ​យោងតាម​សេចក្តីថ្លែងការណ៍​នេះ​បានឱ្យដឹងថា តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Shilpa Biologicals Private Limited (SBPL) ក្រុមហ៊ុន​នេះ​បាន​ឈានដល់​កិច្ចព្រមព្រៀង​រយៈពេល ៣​ឆ្នាំ​ជាមួយ​មន្ទីរពិសោធន៍​លោក​វេជ្ជបណ្ឌិត Reddy’s Laboratories Limited សម្រាប់​ការផលិត និង​ផ្គត់ផ្គង់​វ៉ាក់សាំង Sputnik V ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ជីវសាស្ត្រ​ចម្រុះ​របស់ខ្លួន​នៅ​ទីក្រុង Dharwad នៃ​រដ្ឋ Karnataka ។​

​វា​ត្រូវបាន​គេ​កត់សម្គាល់ថា ការផលិត​វ៉ាក់សាំង Sputnik V ដែលមាន​ធាតុ​ផ្សំ​ពីរ ត្រូវបាន​គេ​គ្រោង​ធ្វើឱ្យបាន​ចំនួន ៥០​លាន​ដូ​ស​ក្នុង​រយៈពេល ១២​ខែ​ដំបូង ចាប់ពី​កាលបរិច្ឆេទ​នៃ​ការធ្វើ​ពាណិជ្ជកម្ម – ដោយ​ក្នុងនោះ មាន ៥០​លាន​ដូ​ស​នៃ​សមាសធាតុ​ទីមួយ និង ៥០​លាន​ដូ​ស​នៃ​សមាសធាតុ​ទី​ពីរ​។​

​ឯកសារ​នោះ​ក៏បាន​និយាយ​ផងដែរ​ថា យោងតាម​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន SBPL នឹង​ទទួលខុសត្រូវ​ចំពោះ​ការផលិត​វ៉ាក់សាំង​នេះ ខណៈដែល​មន្ទីរពិសោធន៍​វេជ្ជបណ្ឌិត Reddy នឹង​ទទួលខុសត្រូវ​ក្នុងការ​ចែកចាយ និង​ទីផ្សារ​វ៉ាក់សាំង​នៅក្នុង​ទឹកដី​លក់​របស់ខ្លួន​៕ (​ប្រភព TASS បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង