ឯកឧត្តម ឃួង ស្រេង អញ្ជើញនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ចំនួន៤២០គ្រួសារ ដែលរស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភំ្នពេញ អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ចំនួន៤២០គ្រួសារ ដែលរស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ០១កេស ត្រីខ ១០កំប៉ុង ។






រូបថត៖ អុក សុខខឿន